រុស្ស៊ី អ៊ីរ៉ង់ និងទួរគីសង្កត់ធ្ងន់លើតួនាទីរបស់តំបន់បន្ធូរបន្ថយជំលោះនៅស៊ីរី

(VOVWORLD) -យោងតាមសេចក្ដីប្រកាសរួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana របស់ កាហ្សាក់ស្ថានក្នុងក្របខ័ណ្ឌនៃវង់ចរចា Astana លើកទី ៩ ស្ដីពី រុស្ស៊ី អ៊ីរ៉ង់ និងទួរគី បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់ៗរបស់តំបន់បន្ធូរបន្ថយជំលោះក្នុងការរក្សាបទឈប់បាញ់នៅស៊ីរី ព្រមទាំងបានឲ្យដឹងថា៖ការបង្កើតតំបន់ដូច្នេះគឺជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ។ 
រុស្ស៊ី អ៊ីរ៉ង់ និងទួរគីសង្កត់ធ្ងន់លើតួនាទីរបស់តំបន់បន្ធូរបន្ថយជំលោះនៅស៊ីរី - ảnh 1ជំលោះនៅស៊ីរីនៅមិនទាន់បញ្ឈប់នៅឡើយ

សេចក្ដីប្រកាសពោលខាងលើបានលើកច្បាស់ថា៖ក្នុងនាមជាភាគីគាំពារសម្រាប់យន្តការឈប់បាញ់នៅស៊ីរីនោះ ប្រទេសទាំងបី គឺអ៊ីរ៉ង់ រុស្ស៊ី និងទួរគីបានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់ៗនៃតំបន់បន្ធូរបន្ថយជំលោះក្នុងការរក្សាយន្តការឈប់បាញ់គ្នា បន្ធូរស្រាលកម្រិតអំពើហឹង្សា និងស្ថិរភាពស្ថានភាពរួមនៅស៊ីរី។ ភាគីទាក់ទិននានាក៏បានសង្កត់ធ្ងន់ថា៖ការបង្កើតតំបន់ដូច្នេះគឺជាវិធានការបណ្ដោះអាសន្នតែប៉ុណ្ណោះ ទោះបីជាក្នុងស្ថានភាពណាក៏ដោយ ក៏មិនអាចធ្វើឲ្យចុះខ្សោយនូវអធិបតេយ្យ សេរីភាព ឯកភាព និងបូរណភាពដែនដីបានឡើយ។

ក្រៅពីនេះ ឯកសារពោលខាងលើបានឲ្យដឹងថា៖ប្រទេសទាំងបីពោលខាងលើបានឯកភាពរៀបចំកិច្ចពិភាក្សាកាងារថ្នាក់តំណាងជាន់ខ្ពស់ជាមួយបេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី និងបក្ខពួកនៃប្រទេស មជ្ឈឹមបូព៌ានេះ សំដៅជួយសម្រួលដល់ការប្រតិបត្តិដំបូងនៃគណកម្មធិការរដ្ឋធម្មនុញ្ញស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ