លើកកំពស់ការយល់ដឹងផ្នែកច្បាប់ស្ដីពីវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ

(VOVWORLD) -លទ្ធផលក្នុងការប្រឡងលើកនេះរបស់ក្រុមវៀតណាមគឺជាការទទួលស្គាល់អំពីដំណាក់កាលបណ្ដុះបណ្ដាល និងសិក្សាស្រាវជ្រាវអំពីច្បាប់វិនិយោគអន្តរជាតិរបស់វៀតណាមក្នុងរយៈពេលកន្លងទៅ។
លើកកំពស់ការយល់ដឹងផ្នែកច្បាប់ស្ដីពីវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ - ảnh 1 ទិដ្ឋភាពនៃពិធី (internet)

នារសៀលថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌បានរៀបចំជំនួបសំណេះសំណាលជាមួយនិស្សិត ដែលទទួលបានស្នាដៃខ្ពស់ក្នុងការប្រឡងធ្វើជា អាជ្ញាកណ្តាលវិនិយោគអន្តរជាតិ (FDI Moot)។ អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម លោក Nguyen Khanh Ngoc បានអបអរសាទរចំពោះក្រុមវៀតណាម ដែលទទួលបានជោគជ័យក្នុងការប្រកួតលើកនេះ ដើម្បីរួមជាមួយក្រុមដទៃទៀតមកពី កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ចិន តំណាងឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកទៅចូលរួមការប្រឡងថ្នាក់អន្តរជាតិ។

អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម លោក Nguyen Khanh Ngoc បានអះអាងថាលទ្ធផលក្នុងការប្រឡងលើកនេះរបស់ក្រុមវៀតណាមគឺជាការទទួលស្គាល់អំពីដំណាក់កាលបណ្ដុះបណ្ដាល និងសិក្សាស្រាវជ្រាវអំពីច្បាប់វិនិយោគអន្តរជាតិរបស់វៀតណាមក្នុងរយៈពេលកន្លងទៅ។ លោក Nguyen Khanh Ngoc មានគោលបំណងថា និស្សិតទាំងអស់បន្តសិក្សាស្រាវជ្រាវ និងសិក្សារៀនសូត្រលើវិស័យនេះ ដើម្បីទទួលបានស្នាដៃឆ្នើមថែមទៀត ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ