លើកកំពស់ការយល់ដឹងសមត្ថភាពសេនាធិការដោះស្រាយស្ថានភាពបន្ទាន់ក្នុងការងារបញ្ជាណែនាំរបស់ស្ថាប័នសារព័ត៌មាន

(VOVWORLD) -នាព្រឹកថ្ងៃទី១០សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានរួមសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែតវៀត ណាម រៀបចំសន្និសីទបណ្តុះបណ្តាលការងារគ្រប់គ្រងសារព័ត៌មាន។ 
លើកកំពស់ការយល់ដឹងសមត្ថភាពសេនាធិការដោះស្រាយស្ថានភាពបន្ទាន់ក្នុងការងារបញ្ជាណែនាំរបស់ស្ថាប័នសារព័ត៌មាន - ảnh 1 លោក Hoang Vinh Bao អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ

សន្និសីទនេះ បានរៀបចំឡើង សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នគ្រប់គ្រងព័ត៌មាន ក្តាប់ជាប់ខ្លឹមសារជាសារវ័ន្ត អំពីគោលនយោបាយ គោលមាគ៌ា ទស្សនរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ស្តីពីការងារសារព័ត៌មាន តួនាទីនិងការទទួលខុស ត្រូវរបស់ស្ថាប័នគ្រប់គ្រងសារព័ត៌មាន។ តាមនោះ លើកកំពស់ការយល់ដឹង សមត្ថ ភាពសេនាធិការ ដោះស្រាយស្ថានភាពបន្ទាន់ក្នុងការងារបញ្ជាណែនារបស់ស្ថាប័ន សារព័ត៌មាននានា។ លោក Hoang Vinh Bao អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយបានឲ្យដឹងថា៖

        “ក្នុងសម័យនៃការផ្ទុះព័ត៌មានដូចបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងព័ត៌មានជាផ្លូវ ការរបស់សារព័ត៌មាននិងបណ្តាញសង្គមគឺចាំបាច់ណាស់ ប្រសិនបើយើងចេះស្វែង រក និងពង្រីកល្អនូវព័ត៌មានពីបណ្តាញសង្គម។ ព្រោះថា ព័ត៌មានទាំងអស់នេះ នឹងជួយឲ្យស្ថាប័ន សារព័ត៌មាននានាក្នុងការរកឃើញព្រឹត្តិការណ៍ ប៉ុន្តែពេលដែល ផ្សាយព័ត៌មាននោះ សារព័ត៌ មានទាំងអស់ត្រូវពិនិត្យឡើងវិញនូវព័ត៌មានថា ត្រូវដែរ ឬអត់។ ធ្វើដូច្នេះ ទើបប្រជាជនយល់ច្បាស់អំពីធាតុពិតរបស់បញ្ហា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ