លើកកំពស់គុណភាពការងារឃោសនាស្តីអំពីការអភិវឌ្ឍន៌នុយក្លែអ៊ែរ

លើកកំពស់គុណភាពការងារឃោសនាស្តីអំពីការអភិវឌ្ឍន៌នុយក្លែអ៊ែរ - ảnh 1
រោងចក្រអគ្គិសនីនុយក្លែអ៊ែរ Ninh Thuan 1
(រូបថតៈ khoahoc.com.vn)

(VOVworld)-នាថ្ងៃទី ១៩មេសា នៅទីក្រុងហាណូយ វៀតណាម នាយកដ្ឋាន
ថាមពលបរមាណូនៃ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេវិទ្យា បានរៀបចំកិច្ចប្រជុំមួយសំដៅ
យកមតិយោបល់របស់បណ្តាក្រសួង ផ្នែក និងស្ថាប័នទាក់ទិននានា ដើម្បីសុក្រិដ្ឋ

ពង្រាងនៃសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដែលអនុម័ត លើគំរោង
ការណ៌ព័ត៌មាន ឃោសនាអំពីការអភិវឌ្ឍន៌អគ្គិសនីនុយក្លែអ៊ែរនៅវៀតណាម។ នៅក្នុង
កិច្ចប្រជុំ តំណាងក្រសួង ស្ថាប័ន ផ្នែក មួយចំនួនបានប្រមូលផ្តុំពិភាគ្សា និងផ្តល់មតិចូល ខ្លឹមសារនៃពង្រាងគំរោងការណ៌នេះ។ តាមបណ្តា តំណាងថា ការងារឃោសនា ត្រូវ ឈានទៅមុខមួយចំហាន ក្នុងដំណើការអភិវឌ្ឍ នុយក្លែអ៊ែរ។ ខ្លឹមសារឃោសនាក៏ត្រូវ ផ្តោតលើផលប្រយោជន៌ និងប្រសិទ្ធភាព របស់វិស័យអគ្គិសនីនុយក្លែអ៊ែរចំពោះ ការ អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម ធានាសន្តិសុខបរមាណូនិងការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ