លើកកំពស់គុណភាពនៃចលនាយុវជនស្ម័គ្រចិត្តឆ្នាំ២០១៤

លើកកំពស់គុណភាពនៃចលនាយុវជនស្ម័គ្រចិត្តឆ្នាំ២០១៤ - ảnh 1
កិច្ចប្រជុំ Online (http://www.baomoi.com)

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៣នៃទិវាបង្កើត​សម្ព័ន្ធយុវជន កម្មុយនីស្តហូជីមិញ នាព្រឹកថ្ងៃទី ២៤ ​មិនា លេខា​ទី១ ​មជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនី ស្តហូជីមិញ បង Nguyen Dac Vinh បានធ្វើ​អធិបតី​កិច្ចប្រជុំ Online ដោយប្រធានបទ៖ 
ឆ្នាំ​យុវជនស្ម័គ្រចិត្តឆ្នាំ២០១៤។ ​ថ្លែងមតិនៅទីនេះ បង Nguyen Dac Vinh បានសង្កត់
ធ្ងន់ថា៖ ​បណ្ដាសកម្មភាពនៃ ឆ្នាំ​យុវជនស្ម័គ្រចិត្ត​២០១៤ ត្រូវធានាកត្តាចំនួន៥ គឺ៖​ចរិតលក្ខណៈទូលំទូលាយ ការកំណត់ទិសដៅ ការណែនាំ ប្រសិទ្ធិភាព និងចីរភាព។
 ស្ដី​អំពីចរិតលក្ខណៈបើកទូលាយបន្ដាគំរូឆ្នើម និងទាក់ទាញការចូលរួមរបស់​អ្នកស្ម័គ្រចិត្តអន្តរជាតិជាច្រើន ចំពោះចលនាស្ម័គ្រចិត្តរបស់យុវជនវៀត​ណាម 
បង Nguyen Dac Vinh លើកច្បាស់ថា៖

          “ នៅវៀតណាម យើងខ្ញុំឃើញថា៖មិនគ្រាប់តែមានកម្លាំងយុវជនចូលរួម​សកម្មភាពស្ម័គ្រចិត្តប៉ុណ្ណោះទេ ថែមទាំងប្រជាជនជាច្រើនចូលរួមទៀតផង។​ ខ្ញុំ
ចាត់ទុកថា៖​កម្លាំងយុវជនជាកងកម្លាំងច្រើនកុះករ និងជាកម្លាំងស្នូល​។ ចំពោះសកម្មភាពសស្ម័គ្រចិត្តអន្តរជាតិ យើងបានចូលរួមសកម្មភាពនៅ​ប្រទេសមិត្តផ្សេងៗ ដូចជា៖ឡាវ កម្ពុជា…ជាដើម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ