លើកកំពស់គុណភាពបំរើនិងផ្តល់សេវាកម្មរដ្ឋបាលសម្រាប់ប្រជាជន
(VOVworld)-នាថ្ងៃទី៦កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្រសួងមហាផ្ទៃ និង មជ្ឈឹមសមាគមអតីតយុទ្ធជនពិការវៀតណាមបានចុះហត្ថលេខាលើកម្មវិធី គូបផ្សំអនុវត្តសន្ទស្សន៍ពេញចិត្តរបស់ប្រជាជន អង្គការនានាចំពោះការបំរើ របស់ស្ថាប័នរដ្ឋបាលរដ្ឋឆ្នាំ២០១៥ និងផែនការអនុវត្តការស៊ើបអង្កេតសង្គម វិទ្យាកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជន អង្គការអំពីការបំរើរបស់ស្ថាប័ន
រដ្ឋបាលរដ្ឋ។
តាមនោះ ស្ថាប័នចុះហត្ថលេខានឹងរៀបចំការសង្កេតសង្គមវិទ្យា កំណត់ សន្ទស្សន៍ពេញចិត្តអំពីការបំរើរដ្ឋបាលចំពោះបណ្តាសេវាកម្មរដ្ឋបាលសាធា រណ។ តាមរយៈសន្ទស្សន៍ពេញចិត្តនេះ បណ្តាអង្គការរដ្ឋបាលរដ្ឋក្តាប់ជាប់ បានតម្រូវការបំណងប្រាថ្នារបស់ប្រជាជន អង្គការដើម្បីមានដំណោះស្រាយ កែលំអរ លើក
កំពស់គុណភាពបំរើនិងផ្តល់សេវាកម្មរដ្ឋបាលសម្រាប់ប្រជាជន និងអង្គការ៕