លើកកំពស់តួនាទីការទូតសេដ្ឋកិច្ច ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ទើបតែបានចុះហត្ថលេខា និងផ្សព្វផ្សាយសេចក្តីណែនាំរបស់លេខាធិការដ្ឋានស្តីពីការទូតសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០។

លើកកំពស់តួនាទីការទូតសេដ្ឋកិច្ច ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ - ảnh 1សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong (រូបថត៖ VOV)

សារាចរណែនាំបានសង្កត់ធ្ងន់ថា ការងារការទូតសេដ្ឋកិច្ចគឺជាកិច្ចការមូលដ្ឋាន និងជាស្នូលនៃកិច្ចការការទូតរបស់វៀតណាម ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ បន្តពង្រីក និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបង្កើតឱកាសដើម្បីតភ្ជាប់ផលប្រយោជន៍សេដ្ឋកិច្ចជាមួយដៃគូ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ; បន្តធ្វើពិពិធកម្មនិងដៃគូ ជៀសវាងការពឹងផ្អែកលើទីផ្សារមួយ ឬដៃគូតែមួយ។

ក្នុងសារាចរណែនាំ លេខាធិការដ្ឋានបានស្នើឱ្យពង្រឹងការតាមដានស្ថានការណ៍ ពង្រឹងសមត្ថភាពព្យាករណ៍ ផ្តល់ដំបូន្មានជាយុទ្ធសាស្ត្រលើសេដ្ឋកិច្ចអន្តរជាតិ និងជំរុញការបណ្តុះបណ្តាលឡើងវិញ ដើម្បីពង្រឹងភាពក្លាហាន និងសមត្ថភាពនយោបាយ សមត្ថភាពសម្រាប់កម្មាភិបាលបំពេញការងារកិច្ចការបរទេស និងការទូតសេដ្ឋកិច្ច; លើកកម្ពស់សុពលភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើសកម្មភាពការទូតសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ