លើកកំពស់តម្លៃទេសចរណ៍ទីក្រុងហូជីមិញ
(VOVWORLD) - ទីក្រុងក៏បានប្រកាសផលិតផលទេសចរណ៍ជិត ៥០ ជាមួយនឹងផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញចំនួន ២០ ។
ទិដ្ឋភាពកិច្ចប្រជុំ។ រូបថត៖ hanoimoi.vn |
នារសៀលថ្ងៃទី ១០ មករានៅទីក្រុងហូជីមិញ កិច្ចប្រជុំបូកសរុបឆ្នាំ ២០២៣ និងអនុវត្តន៍ទិសដៅ ភារកិច្ចស្នូលនៃវិស័យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២៤ បានប្រព្រឹត្តទៅជាផ្លូវការ។ ក្នុងឆ្នាំកន្លងទៅ ទីក្រុងហូជីមិញបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៥ លាននាក់ និងភ្ញៀវក្នុងស្រុកប្រមាណ ៣៥ លាននាក់។ ទីក្រុងក៏បានប្រកាសផលិតផលទេសចរណ៍ជិត ៥០ ជាមួយនឹងផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញចំនួន ២០ ។ ជាពិសេស ពាណិជ្ជសញ្ញាទេសចរណ៍ទីក្រុងហូជីមិញកាន់តែត្រូវបានអះអាងក្នុងវិសាលភាពអន្តរជាតិ ខណៈពេលដែលទីក្រុងទើបតែត្រូវបានលើកតម្កើងជា "គោលដៅទេសចរណ៍ធុរកិច្ចជួរមុខទ្វីបអាស៊ី" និង "គោលដៅពិធីបុណ្យ និងព្រឹត្តិការណ៍ជួរមុខរបស់ពិភពលោក" ហើយស្ថិតក្នុងគោលដៅទេសចរណ៍កំពូលទាំង ១០០ ដែលតពេញនិយមបំផុតក្នុងឆ្នាំ ២០២៣។
ក្នុងឆ្នាំ ២០២៤ ទីក្រុងហូជីមិញដាក់ចេញគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៦ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៣៨ លាននាក់។ លោក Nguyen Van Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានមានប្រសាសន៍ថា ផ្នែកទេសចរណ៍ចាំបាច់ត្រូវតម្រង់ទិសដៅលើការកសាង និងអភិវឌ្ឍន៍ផលិតផល សេវាកម្មទេសចរណ៍ថ្មី ផលិតផល និងសេវាកម្មដែលមានលក្ខណៈវិសេសវិសាលដោយឡែកតាមទិសដៅពង្រីក និងទាញយកអត្តសញ្ញាណ និងសក្តានុពលទេសចរណ៍អំពីវិស័យទេសចរណ៍របស់ទីក្រុងផងដែរ៕