លើកកំពស់ថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចការបរទេសក្នុងឆ្នាំ២០១៩
(VOVWORLD) - នារសៀលថ្ងៃទី១១ ខែមីនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំ រវាងក្រសួងការបរទេសវៀតណាម គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម និង គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា ដើម្បីផ្លាស់ប្ដូរអំពីកិច្ចការបរទេសរបស់ បក្ស រដ្ឋ និងរដ្ឋសភាក្នុងឆ្នាំ២០១៨ក៏ដូចជាលើកភារកិច្ច ការងារក្នុង ឆ្នាំ២០១៩ផងដែរ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN) |
ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ចំពោះសកម្មភាពកិច្ចការបរ ទេសក្នុងឆ្នាំ២០១៩ គឺចាំបាច់ត្រូវអនុវត្តន៍អោយបានល្អ ជាមួយទិសដៅធំៗគឺរក្សា រឹងមាំនូវបរិយាកាសសន្តិភាពដើម្បីបម្រើការអភិវឌ្ឍ ព្រមទាំងតភ្ជាប់នឹងការតស៊ូ ការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី ផងដែរ។ ក្រៅពីនោះ ចាំបាច់ត្រូវពង្រីកការធ្វើសមាហរណកម្មអន្តរជាតិនិងទាក់ទាញប្រភពធនធាន នានាដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលើកកំពស់តួនាទីនៅវេទិកា តំបន់និងអន្តរជាតិ ជំរុញយ៉ាងខ្លាំងកិច្ចការបរទេសពហុភាគី និងលើកកំពស់ឋានៈ របស់ប្រទេសជាតិ ទៀតផង។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានលើក សំណើថា ក្នុងឆ្នាំ២០១៩ ចាំបាច់ត្រូវលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការ បរទេសនានា ជាពិសេសគឺត្រៀមរៀបចំទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ត្រៀម រៀបចំសម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ រក្សាបាននូវសន្ទុះសមាហ រណកម្មអន្តរជាតិ សហការចលនាអោយការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EVFTA) អនុវត្តន៍ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចការគាំពារប្រជាពលរដ្ឋ ព្រមទាំងលើកកំពស់ ថែមទៀតនូវគុណភាពនៃកិច្ចការស្រាវជ្រាវនិងព្យាករណ៍យុទ្ធសាស្ត្រ ផងដែរ៕