លើកកំពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងវៀតណាមនិងគុយបា

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នាថ្ងៃទី ២៨ ខែកញ្ញា នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz បានចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។ 
លើកកំពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងវៀតណាមនិងគុយបា - ảnh 1នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា Manuel Marrero Cruz  (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តការអភិវឌ្ឍ និងលើកកម្ពស់ ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមលើកនេះគឺជាដំណើរទស្សនកិច្ច ទៅកាន់តំបន់ស្ថិតខាងក្រៅអាមេរិកឡាទីនជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីគុយបា Manuel Marrero Cruz ចាប់តាំងពីលោកចូលកាន់តំណែង ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់គុយបាមកកាន់វៀតណាមចាប់ពីឆ្នាំ ២០១៨ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ