លើកកំពស់ទំនាក់ទំនងវៀតណាម-សឹង្ហបុរីទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាមពេលវេលាសមស្រប

(VOVWORLD) - នាថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី លោក Teo Chee Hean ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លើកកំពស់ទំនាក់ទំនងវៀតណាម-សឹង្ហបុរីទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាមពេលវេលាសមស្រប - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី លោក Teo Chee Hean ។ រូបថត៖ VGP/Nhat Bac

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា សិង្ហបុរីតែងតែជាដៃគូសំខាន់ និងមានប្រសិទ្ធភាពរបស់វៀតណាម ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ដើម្បីរួមគ្នាបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាមពេលវេលាដ៏សមស្របនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរ និងការជួបប្រាស្រ័យកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាពលើគ្រប់បណ្តាញ; ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពភាពជាដៃគូសេដ្ឋកិច្ចបៃតង - ឌីជីថល ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកំណើនថ្មីដូចជាសេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរឌីជីថល ថាមពលស្អាត ពាណិជ្ជកម្មឥណទានកាបូន ជាពិសេសសហប្រតិបត្តិការលើកម្មវិធីកំណត់អត្តសញ្ញាណអេឡិចត្រូនិក និងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិរបស់វៀតណាម។

ចំណែកឯរដ្ឋមន្ត្រីលោក Teo Chee Hean បានប្រកាសលទ្ធផលការងារជាមួយទីភ្នាក់ងារវៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចនេះ ដោយបញ្ជាក់ថា លោកនឹងបន្តសហការយ៉ាងសកម្ម គាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង ហើយបានមានប្រសាសន៍ថា  នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តសាកល្បងក្នុងពេលឆាប់ៗនេះ។ សម្រាប់គម្រោងជាក់លាក់មួយចំនួនដែលអនុវត្តមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីឥណទានកាបូនរវាងវៀតណាម និងសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ