លើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌាឡើងកំរិតថ្មី

 

          (VOV)_ វៀតណាម-ឥណ្ឌានាំទំនាក់ទំនងឡើងកំរិតថ្មី។ នេះគឺជា​ការ​អះ​អាង របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងពេលឆ្លើយ សម្ភាសន៍ទីភ្នាក់ងារសាព័ត៍មានឥណ្ឌា PTI មុនពេល​ចាប់ផ្តើមដំណើរ​ទស្សនកិច្ចថ្នាក់ រដ្ឋនៅឥណ្ឌា ចាប់ពីថ្ងៃទី ១៩​វិច្ឆិកា។ តាមអគ្គលេខាបក្ស Nguyen Phu Trong ថា៖  ប្រទេសទាំងពីរមាន​គ្រប់គ្រិះដ្ឋានដើម្បីពេញចិត្តចំពោះរាល់លទ្ធផលដែលទទួល
បានក្នុងការ​ជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌានាពេលកន្លងទៅ ទន្ទឹមនឹងនោះ ​ក៏ជឿជាក់ដែរថា៖ ទំនាក់ទំនងនេះនឹងការអភិវឌ្ឍន៍ល្អប្រសើជាងនាពេល​ខាងមុខនេះជាពិតប្រាកដ។


លើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌាឡើងកំរិតថ្មី - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong (internet)

អគ្គលេខាបក្ស Nguyen Phu Trong ​បានអោយដឹងថែមទៀតថា៖​ខ្លឹមសារមួយ​ក្នុងចំណោមខ្លឹមសារសំខាន់ៗក្នុងដំណើរ​ទៅបំពេទនកិច្ចលើកនេះនៅ ឥណ្ឌា នោះ
ភាគីទាំង ពីរផ្លាស់យោបល់​ដើម្បីស្វែងរកបានបណ្ដាដំណោះស្រាយជាក់ ស្ដែង  មានប្រសិទ្ធិភាព សំដៅជំរុញទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌា​ស៊ីជំរៅ
ជាងទៀត ​ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

          ស្ដីពីគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម អគ្គលេខាបក្ស 
Nguyen Phu Trong បានលើកច្បាស់ថា៖​វៀតណាមអនុវត្តគោលយោបាយមុន​ក៏​ដូចជាក្រោយ គឺឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិង​អភិវឌ្ឍន៍ 
ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ តាមស្មារតី​វៀតណាមជាមិត្ត  ជាដៃគូទំនុកទុកចិត្តរបស់ប្រទេសទាំងឡាយ និងជា​សមាជិកមានការទទួលខុស ត្រូវមានកំរិតក្នុងសហគមន៍អន្តរជាតិ។​

          ក្នុងពេលជាមួយនោះ ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃទីភ្នាក់ងារសារ​
ព័ត៍មាន​វៀតណាមប្រចាំនៅ New Delhi រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា ​Salman
Khurshid បានអះអាងថា៖​វៀតណាមបានលេចចេញដូចជា​សរសរមួយ​ក្នុង​
គោល​នយោបាយ៖ឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។ រដ្ឋមន្ត្រី​ការបរ​ទេ
ស​ឥណ្ឌា Salman Khurshid បានអះអាងថា៖​ឥណ្ដារង់ចាំ​ដំណើរ​ទស្សនកិច្ច​
លើក​នេះរបស់ អគ្គលេខាបក្ស Nguyen Phu Trong ​និងជឿជាក់ថា៖ ​នេះគឺ​ជារបត់សំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ