លើកកំពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្តល់ជំនួយ ODA
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទើបនឹងសំណូមពរ លើកកំពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងបណ្ដាអ្នកផ្តល់
ជំនួយ ODA និងទុនកម្ចីអនុគ្រោះ នាពេលខាងមុខនេះ។ លោកបានប្រគល់ជូន
បណ្ដាក្រសួង ស្ថាប័នទាក់ទិននានាកសាងរបាយការណ៍លំអិត ស្ដីពីបរិយាកាស
វិនិយោគ អាជីវកម្មនៅវៀតណាម ដែលក្នុងនោះបានលើកច្បាស់នូវរាល់កំហិត
វិធាន ការកែលំអរបរិយាកាសវិនិយោគ អាជីវកម្មនៅវៀតណាម…លៗ ដើម្បីសម្រេច
ស្ ដង់ដារបស់អាស៊ានទាំងឡាយ។ អ្នកប្រមុខរដ្ឋាភិបាលអំពាវនាវបណ្ដាស្ថាប័ន អនុវត្តការសន្សំសំចៃក្នុងការប្រើប្រាស់ទុន ODA កាត់បន្ថយដំណើរទស្សនានិង
សិក្សានៅឯបរទេស។
|
លើកកំពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្តល់ជំនួយ ODA |
តាមរបាយការណ៍របស់ខុទ្ធកាល័យបញ្ជាណែនាំជាតិអំពី ODA និងទុនកម្ចីអនុគ្រោះ ការងារចលនានិងទាក់ទាញប្រភពទុន ODA និងទុនកម្ចីអនុគ្រោះ ដែលបានចុះបញ្ជីនាឆ្នាំ ២០១៤ ទទួលបានជិត៤,៤ពាន់លានដុល្លារអាមេរិក។
ការរំដោះទុន ODA និងទុនកម្ចីអនុគ្រោះនាឆ្នាំ ២០១៤ទទួលបានជិត៥,៦ពាន់
លានដុល្លារអាមេរិក៕