លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់​​សកល

(VOVWORLD) - យោងតាមអ្នកជំនាញបានឲ្យដឹងថា ការពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្ដាខឿនសេដ្ឋកិច្ចនោតំបន់ ក្នុងនោះមានជប៉ុន និងវៀតណាម កាន់តែមានសារៈសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់​​សកល - ảnh 1វេទិកាសិក្សាស្រាវជ្រាវវៀតណាម- ជប៉ុន (រូបថត៖MPI)

នាថ្ងៃទី ៣ មិនា នៅទីក្រុងហាណូយ ដោយមានការឧបត្ថម្ភពីមូលនិធិ Toshiba International (TIFO) វិទ្យាស្ថានសិក្សាស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម (CIEM) បានសម្របសម្រួលជាមួយសាលាគោលនយោបាយសាធារណៈ - សកលវិទ្យាល័យ Tokyo (GraSPP) បានរៀបចំវេទិកាសិក្សាស្រាវជ្រាវវៀតណាម- ជប៉ុន ស្ដីពី "កម្លាំងចលករថ្មីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ី-ប៉ាស៊ីហ្វិក ដំណាក់កាលក្រោយកូវីដ ១៩៖ កិច្ចសហប្រតិបត្តិការរវាងជប៉ុន - វៀតណាម"។

នៅក្នុងវេទិកានេះ ស្ថាប័ន និងសហគ្រាសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការជាមួយជប៉ុន មិនត្រឹមតែអំពីសក្ដានុពលហិរញ្ញវត្ថុ និងជំនាញបច្ចេកវិទ្យាជូរមុខរបស់សហគ្រាសជប៉ុនប៉ុណ្ណោះទេ ថែមទាំងអំពីរបៀបធ្វើរបស់ប្រជាជនជប៉ុន សហគ្រាសជប៉ុនទៀតផង ពោលគឺ ខិតខំប្រឹងប្រែងអស់ពីចិត្ត ហ្មត់ចត់ វិទ្យាសាស្ត្រ និងអត់ធ្មត់។

យោងតាមអ្នកជំនាញបានឲ្យដឹងថា ការពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្ដាខឿនសេដ្ឋកិច្ចនោតំបន់ ក្នុងនោះមានជប៉ុន និងវៀតណាម កាន់តែមានសារៈសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

សំដៅបង្កើនសមត្ថភាពតភ្ជាប់ក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់សកលនោះ ភាគី CIEM  បាននាំចេញខ្លឹមសារអាទិភាពមួយចំនួន ដើម្បីកែលម្អប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនក្នុងខ្សែសង្វាក់តម្លៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ