លើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP

(VOVWORLD) - គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះមានតំណាងនៃក្រសួង ឧស្សាហ-ពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការនិងវិនិយោគ ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទ ធនាគាររដ្ឋ ក្រសួងធនធាននិងបរិស្ថាន ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងក្រសួងសុខាភិបាល។
លើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP - ảnh 1គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ congthuong.vn) 

សម័យប្រជុំក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) លើកទី៣ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី៦ សីហា (តាមម៉ោងវៀតណាម) តាមប្រព័ន្ធវីដេអូក្រោមអធិបតី ភាពរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចមេស៊ីកូ រួមជាមួយការចូលរួមរបស់រដ្ឋមន្រ្តីនៃ ប្រទេសសមាជិកផ្សេងៗទៀតផង។

គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះមានតំណាងនៃក្រសួង ឧស្សាហ-ពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការនិងវិនិយោគ ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទ ធនាគាររដ្ឋ ក្រសួងធនធាននិងបរិស្ថាន ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងក្រសួងសុខាភិបាល។

គណៈប្រតិភូវៀតណាមបានចូលរួមផ្ដល់មតិយ៉ាងសកម្មនៅកិច្ចប្រជុំនេះ ហើយត្រូវបានប្រទេសនានាកត់សម្គាល់និងវាយតម្លៃខ្ពស់។ វៀត ណាមបានអះអាងថា នឹងរួមដំណើរជាមួយប្រទេសសមាជិក CPTPP ដទៃ ក្នុងការគាំទ្រចំពោះការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមទាំងអនុវត្តវិធានការដ៏សមស្របនឹងបទបញ្ញត្តិអន្តរជាតិ សំដៅជួយ សម្រួលដល់ការដោះដូរទំនិញនិងសេវាកម្មឲ្យបានរលូន ជា ពិសេសគឺទំនិញនិងសេវាកម្មចាំបាច់។

ក្រៅពីនោះ វៀតណាមនឹងបង្កើនការតភ្ជាប់ជាមួយប្រទេសសមាជិក ដទៃដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជាបង្កើនភាពស៊ាំនៅ ចំពោះមុខសុកនៅខាងក្រៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ