លើកកំពស់ប្រសិទ្ធភាពរបស់សកម្មភាពមិត្តភាពប្រជាជនវៀតណាម-អង់គ្លេស


(VOVworld) – នាថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយសមាគមមិត្តភាពវៀតណាម-
អង់គ្លេសបាន រៀបចំមហាសន្និបាតទូទាំងប្រទេស​លើកទី​ ៣  សំដៅជ្រើសតាំង
គណៈកម្មាធិការប្រតិបត្តិ។ អនុប្រធានអចិន្ត្រៃយ៍សភាពាណិជ្ជកម្ម-ឧស្សាហកម្ម
វៀតណាម លោក Hoang Van Dung បានត្រូវតែងតាំងធ្វើជាប្រធានសមាគម
អាណិត្ត ២០១៣-២០១៨​ ជាថ្មីម្ដង់ទៀត។ ថ្លែងមតិនៅមហាសន្និបាតប្រធានសម្ព័ន្ធ
សមាគមបណ្ដាសមាគមមិត្តភាព លោក Vu Xuan Hong បានទទួលស្គាល់និងវាយ
តំលៃខ្ពស់ចំពោះរាល់សកម្មភាពរបស់សមាគមមិត្តភាពវៀតណាម-អង់គ្លេសក្នុង
អាណត្តិកន្លងមកហើយសង្កត់ថ្ងន់ថា៖ នាពេលខាងមុខ សមាគមមិត្តភាពវៀតណាម-អង់គ្លេសត្រូវស្វែងរកដៃគូរជាច្រើនថែមទៀត ដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាព
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម
 វប្បធម៌-អប់រំ ...ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ