លើកកំពស់សមត្ថភាពកាត់បន្ថយភាពក្រីក្រនៅតំបន់ភាគកណ្ដាលនិងតំបន់TayNguyen(វៀតណាម)

(VOVworld) - នា​ថ្ងៃទី៣០ មិថុនា នៅទីក្រុង Buon Ma Thuotគណៈកម្មាធិការជនជាតិ
វៀតណាម​ បានរៀបចំសិក្ខាសាលាស្ដីពីការលើកកំពស់សមត្ថភាពកាត់បន្ថយភាពក្រីក្រ
សំរាប់ជនរួមជាតិជាជនជាតិភាគតិច នៅតំបន់ភាគកណ្ដាល​ និងតំបន់ Tay Nguyen
(វៀតណាម)។អត្រាកាត់បន្ថយភាពក្រីក្រដនៅតំបន់ទាំង២នេះថយចុះពី៣ដល់៤%
ក្នុង១ឆ្នាំជាល្បឿនខ្ពស់ៗប៉ុន្តែនាបច្ចុប្បន្ន អត្រាគ្រួសារក្រីក្រនៅខ្ពស់ គំលាតនៅធំ
បើប្រៀបធៀបនឹងតំបន់ផេ្សងៗនៅទូទាំងប្រទស។

លើកកំពស់សមត្ថភាពកាត់បន្ថយភាពក្រីក្រនៅតំបន់ភាគកណ្ដាលនិងតំបន់TayNguyen(វៀតណាម) - ảnh 1
ទិដ្ឋភាពរបស់សិក្ខាសាលា (រូបថត៖baoquangnam.com.vn)

បណ្ដាមតិដែលបានលើកឡើងនៅសិក្ខាសាលាបានស្នើថា៖ គោលនយោបាយនានា
អំពីជនជាតិភាគតិច តំបន់ព្រៃភ្នំរបស់បណ្ដាក្រសួង ស្ថាប័ននិងតំបន់ត្រូវសមស្រប
ទៅនឹងការពិតជាក់ស្ដែង។រដ្ឋត្រូវមានយន្តការគោលនយោបាយជួយឧបត្ថម្ភថែម
ទៀតសំរាប់គ្រួសារដែលទើបរួចផុតពីភាពក្រីក្រ និងបំពេញថវិការសំរាប់បណ្ដាឃុំ
ស្រុកដែលមានការលំបាកជាពិសេស។

ប្រតិកម្មទៅវិញ

ផ្សេងៗ