លើកកំពស់សមត្ថភាពនាំចេញតាមរយៈ e-commerce ឆ្លងដែន
(VOVWORLD) - សន្និសីទ “លើកកំពស់សមត្ថភាពនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លង ដែន” (e-commerce ) បានប្រព្រឹត្តទៅនាថ្ងៃទី ២១ តុលា នៅទីក្រុងហាណូយ។
លោកស្រី Nguyen Thi Mai Anh នាយករងមជ្ឈមណ្ឌលវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ហាណូយ (HPA) ថ្លែងក្នុងសន្និសីទ (ប្រភព៖ congthuong.vn) |
សន្និសីទនេះបានទាក់ទាញការចាប់អារម្មណ៍ពីដៃគូឈានមុខក្នុងប្រទេស និងបរទេសជាច្រើនក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ភស្តុភារ ស្ថាប័នហិរញ្ញវត្ថុ ការអភិវឌ្ឍម៉ាកយីហោ ទីផ្សារឌីជីថល ដូចជា Alibaba ក្រុមហ៊ុន Google ជាដើម។ នៅក្នុងសន្និសីទនេះ តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុបានចែករំលែកអំពីដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ សម្រាប់គាំទ្រដល់អាជីវកម្មនៅពេលចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។ ទន្ទឹមនឹងនោះ ដៃគូនានាបានចែករំលែក និងណែនាំខ្លឹមសារមានប្រយោជន៍ជាច្រើនក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថល ដូចជា៖ ការណែនាំជារួមនៃកម្មវិធី និងសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននៅវៀតណាម ចែករំលែកការណែនាំអាជីវកម្ម និងប្រតិបត្តិការប្រកបដោយជោគជ័យលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ… លោក Bui Huy Hoang តំណាងនាយកដ្ឋាន E-Commerce និងសេដ្ឋកិច្ចឌីជីថល មានប្រសាសន៍ថា ជាមួយនឹងទំហំនៃទីផ្សារនាំចូលពីបរទេសនៅតែមានសក្ដានុពលសម្រាប់ផលិតផលនាំចូលពីប្រទេសវៀតណាមយ៉ាងច្រើន ជាពិសេសនៅពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនឹងក្លាយជាកម្លាំងចលករថ្មី នៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលខាងមុខ៕