លើកកម្ពស់ក្រមសីលធម៌ពេទ្យ ស្មារតីទទួលខុសត្រូវ សក្តិសម​នឹង​ពាក្យ​ទន្មាន​​របស់លោកប្រធានហូជីមិញ៖ គ្រូពេទ្យប្រៀបប្រដូចជាអ្នកម្តាយស្លូតបូត

(VOVWORLD) - រាល់សមិទ្ធិផលដែលរដ្ឋធានីសម្រេចបានក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ស្ដារការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញក្នុងរយៈពេលជាង ២ ឆ្នាំកន្លងទៅគឺមានការរួមវិភាគទានដ៏ធំធេងរបស់ផ្នែកសុខាភិបាល។

នាថ្ងៃទី ២៤ ខែកុម្ភៈ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរដល់មន្ទីរពេទ្យសម្ភពមជ្ឈឹម នៅទីក្រុងហាណូយ និងមន្ទីរសុខាភិបាលទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៦៨ នៃទិវាគ្រូពេទ្យវៀតណាម ( ២៧ កុម្ភៈ ឆ្នាំ ១៩៥៥ - ២៨ កុម្ភៈ ឆ្នាំ ២០២៣)។ អញ្ជើញថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិផលដែលរដ្ឋធានីសម្រេចបានក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ស្ដារការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញក្នុងរយៈពេលជាង ២ ឆ្នាំកន្លងទៅគឺមានការរួមវិភាគទានដ៏ធំធេងរបស់ផ្នែកសុខាភិបាល។ នារយៈពេលខាងមុខ ទីក្រុងហាណូយនឹងបន្តផ្ដល់ប្រភពធនធានវិនិយោគលើវិស័យសុខាភិបាល។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយមានគោលបំណងថា ជួរគ្រូពេទ្យបន្តប្រកាន់ខ្ជាប់ក្រមសីលធម៌ពេទ្យ និងទំនួលខុសត្រូវ សក្តិសមនឹងពាក្យទន្មានរបស់លោកប្រធានហូជីមិញ៖ គ្រូពេទ្យប្រៀបប្រដូចជាអ្នកម្តាយស្លូតបូត។

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ មន្ទីរសុខាភិបាលខេត្ត Lang Son ក៏បានរៀបចំពិធីរំលឹកខួបលើកទី ៦៨ ទិវាគ្រូពេទ្យវៀតណាម លើកសរសើរគំរូជឿនលឿន និងគ្រូពេទ្យឆ្នើមនៃផ្នែកសុខាភិបាលខេត្ត Lang Son ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ