លើកកម្ពស់ការយល់ដឹងដើម្បីទប់ស្កាត់ការជួញដូរមនុស្ស

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពនៃការជួញដូរមនុស្សនៅក្នុងពិភពលោក និងក្នុងតំបន់កាន់តែស្មុគស្មាញ។ 
លើកកម្ពស់ការយល់ដឹងដើម្បីទប់ស្កាត់ការជួញដូរមនុស្ស - ảnh 1កម្មវិធីផ្សព្វផ្សាយស្ដីពីការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅទីក្រុង Hai Phong (រូបថត៖ thanhphohaiphong.gov.vn)

នារសៀលថ្ងៃទី៩ សីហា  មជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាមបានសម្របសម្រួលជាមួយសម្ព័ន្ធនារីទីក្រុង Hai Phong រៀបចំកម្មវីធីស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់សម្រាប់សមាជិកសមាគម ស្ត្រី និងកុមារ។ តាមរយៈកម្មវិធីនេះ សមាជិកសមាគម ស្ត្រី និងប្រជាជនត្រូវបានបំពាក់ដោយចំណេះដឹងបន្ថែមលើការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់។ ទន្ទឹមនឹងនោះ ត្រូវទទួលស្គាល់នូវវិធីសាស្ត្រ ល្បិចកល និងផលវិបាកនៃឧក្រិដ្ឋកម្មនៃការជួញដូរមនុស្សតាមប្រព័ន្ធអ៊ីនធឺណែត បង្កើនស្មារតីប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ហើយនាំមកជូនសង្គមមួយប្រកបដោយសុវត្ថិភាពដល់ប្រជាជន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពនៃការជួញដូរមនុស្សនៅក្នុងពិភពលោក និងក្នុងតំបន់កាន់តែស្មុគស្មាញ។ យោងតាមក្រសួងនគរបាលវៀតណាម  ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ ប្រទេសទាំងមូលបានរកឃើញ និងស៊ើបអង្កេតករណីចំនួន ៣៣ ដែលមានមុខសញ្ញាចំនួន ៧៥ នាក់បានប្រព្រឹត្តឧក្រិដ្ឋកម្មនៃការជួញដូរមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ