លើកកម្ពស់ការយល់ដឹងនិងធានាសិទ្ធិអ្នកប្ដូរភេទនៅវៀតណាម

(VOVWORLD) - យោងតាមក្រសួងសុខាភិបាលវៀតណាម មានអ្នកប្ដូរភេទប្រមាណ ៤៨ម៉ឺននាក់នៅ ប្រទេសវៀតណាម។ ប្រការនេះទាមទារឲ្យមានការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ក៏ដូចជាក្របខ័ណ្ឌគតិយុត្តប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសិទ្ធិរបស់អ្នកប្តូរភេទនៅវៀតណាម។ 
លើកកម្ពស់ការយល់ដឹងនិងធានាសិទ្ធិអ្នកប្ដូរភេទនៅវៀតណាម - ảnh 1កិច្ចសន្ទនាក្រោមប្រធានបទ “ផឹកតែពេលរសៀលជាមួយអ្នកប្តូរភេទ”។ (រូបថត៖ UN Women)

នារសៀលថ្ងៃទី២៤ ខែសីហា ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រនិងការផ្តល់សិទ្ធិដល់នារី (UN Women) និងអង្គការចលនាសិទ្ធិអ្នកប្ដូរភេទ It's T Time បានសហការរៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផឹកតែពេលរសៀលជាមួយអ្នកប្តូរភេទ”។ អ្នករៀបចំសង្ឃឹមថា កិច្ចសន្ទនានេះនឹងរួមចំណែកធ្វើជាស្ពាន ផ្តល់សិទ្ធិ ហើយជួយសំឡេងរបស់សហគមន៍អ្នកប្តូរភេទកាន់តែខិតជិតដល់សាធារណជននិងអ្នកតាក់តែងគោលនយោបាយ។ យោងតាមក្រសួងសុខាភិបាលវៀតណាម មានអ្នកប្ដូរភេទប្រមាណ ៤៨ម៉ឺននាក់នៅ ប្រទេសវៀតណាម។ ប្រការនេះទាមទារឲ្យមានការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ក៏ដូចជាក្របខ័ណ្ឌគតិយុត្តប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសិទ្ធិរបស់អ្នកប្តូរភេទនៅវៀតណាម។ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ រដ្ឋសភាវៀតណាមបានអនុម័តលើក្រមច្បាប់រដ្ឋប្បវេណី (វិសោធនកម្ម) ដែលទទួលស្គាល់សិទ្ធិប្ដូរភេទ។ កាលពីចុងខែមិថុនាកន្លងទៅ ក្រសួងសុខាភិបាលបានរាយការណ៍ជូនរដ្ឋាភិបាលអំពីសំណុំឯកសារដែលស្នើឲ្យកសាងសេចក្តីព្រាងច្បាប់ស្តីពីការប្ដូរភេទ។ ច្បាប់ស្តីពីការប្តូរភេទអនុញ្ញាតឲ្យអ្នកប្ដូរភេទបុរសនិងស្ត្រី អាចផ្លាស់ប្តូរភេទរបស់គេដោយស្របច្បាប់នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ