លើកកម្ពស់ថែមទៀតកិច្ចការគ្រប់គ្រងវាយតម្លៃអំពីផលប៉ះពាល់ពីបរិស្ថាន

(VOVWORLD) -នាថ្ងៃទី៥មិថុនា រដ្ឋសភាបន្តសម័យសួរដេញដោយរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន Tran Hong Ha និងរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung។

លើកកម្ពស់ថែមទៀតកិច្ចការគ្រប់គ្រងវាយតម្លៃអំពីផលប៉ះពាល់ពីបរិស្ថាន - ảnh 1ទិដ្ឋភាពនៃសម័យសួរដេញដោល (រូបថតៈ quochoi.vn) 

នៅក្នុងសម័យនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha បានអញ្ជើញឆ្លើយការសួរដេញដោលរបស់សមាជិកសភាចំនួន៥០នាក់ ស្តីពីបញ្ហាទាក់ទិនដល់កិច្ចការគ្រប់គ្រងដីធ្លីនៅទីក្រុងធំៗ ការពិនិត្យសំរាមរបស់សហគ្រាស និងវិធានការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅតំបន់នានា ជាពិសេស នៅតំបន់វាលសណ្តទន្លេ Cuu Long។ ធ្វើការឆ្លើយសំណួររបស់សមាជិកសភា លោក Cao Dinh Thuong មណ្ឌល Phu Tho ស្តីពីគម្រោង វិនិយោគមួយចំនួននិងមូលដ្ឋានផលិតកម្មឧស្សាហកម្មដែលកំពុងអនុវត្តន៍សកម្មភាពដូច ជា បច្ចេកវិទ្យាសំអាតទឹកកខ្វក់ដែលបំពុលបរិស្ថានជាដើម។ រដ្ឋមន្ត្រី លោក Tran Hong Ha បានឲ្យដឹងថា៖ “យោងតាមស្ថានភាពជាក់ស្តែងសរឲ្យឃើញថា នៅមានសហគ្រាសជាច្រើន ដែលតាំងពីមុននេះ ពីកិច្ចការគ្រប់គ្រង ការវាយតម្លៃផលប៉ះពាល់ដោយបរិស្ថាន ការឃ្លាំងមើលនៅអនខ្សោយ។ យើងខ្ញុំក៏បានបែងចែកវិសាលភាពការងារតាមកម្រិត។ ដោយសារក្តាប់ជាប់នូវស្ថានភាពជាក់ស្តែងនេះ ក្រសួងធនធាននិងបរិស្ថានកំពុងដំឡើងដំណើរការ ដើម្បី ជួយ សហគ្រាសជំនះពុះពារ។ ប្រសិនបើសហគ្រាសមិនបានឆ្លើយតបនឹងតម្រូវការភារកិច្ចនឹងប្រឈមនឹងវិធានការខ្លាំង។ សម្បីតែបិទទ្វារនូវសកម្មភាពជារៀងរហូតក៏មានដែរ”។

ក៏នាព្រឹកថ្ងៃទី៥មិថុនានេះ រដ្ឋសភាក៏បានអនុវត្តសម័យសួរដេញដោលរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung អំពីស្ថានភាពជាក់ស្តែងនៃទីផ្សារពលកម្មបច្ចុប្បន្ន បញ្ហាដោះស្រាយការងារធ្វើក្នុងនិងក្រៅប្រទេសនិងបញ្ហាគ្រប់គ្រងទីផ្សារដីធ្លីតាមតំបន់កំពុងមានគម្រោងកសាងមណ្ឌលសេដកិច្ចពិសេសជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ