លើកកម្ពស់ទំនាក់ទំនងវៀតណាម - ស្វីសនិងបង្កើនការយល់ដឹងអំពីអាស៊ាន

(VOVWORLD) -  ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់និងការឯកភាពពីរដ្ឋាភិបាលនិងសង្គមទាំងមូល ប្រទេសវៀតណាមបានគ្រប់គ្រងប្រកប ដោយជោគជ័យនូវការឆ្លងរាលដាល ហើយនៅរក្សាបានកំណើនសេដ្ឋកិច្ច។

លើកកម្ពស់ទំនាក់ទំនងវៀតណាម - ស្វីសនិងបង្កើនការយល់ដឹងអំពីអាស៊ាន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

តបតាមការអញ្ជើញ របស់គណៈនាយកនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងសិល្បៈពាយ័ព្យ នៃប្រទេសស្វីស (FHNW) នាថ្ងៃទី ១៦ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រ ទេសស្វីស បណ្ឌិត Le Linh Lan បានចូលរួមសន្និសីទ ស្តីពីប្រទេសវៀត ណាម ក្នុងក្របខ័ណ្ឌនៃសប្តាហ៍សិក្ខាសាលាចំណុះគម្រោងស្វែងយល់អំពីអាស៊ានក្រោមមូលបទ “អាស៊ាន៖ អង្គភាពតែមួយ បច្ចេកវិទ្យាឆ្លាត ឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត Le Linh Lan បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ បានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអវិជ្ជមានដល់ទិដ្ឋភាពជាច្រើននៃស្ថានភាពសេដ្ឋ កិច្ចពិភពលោកក្នុងឆ្នាំកន្លងមក។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់និងការឯកភាពពីរដ្ឋាភិបាលនិងសង្គមទាំងមូល ប្រទេសវៀតណាមបានគ្រប់គ្រងប្រកបដោយជោគជ័យនូវការឆ្លងរាលដាល ហើយនៅរក្សាបានកំណើនសេដ្ឋកិច្ច។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងស្វីស លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ឱកាសនិងសក្តានុពលនាពេលខាងមុខនៅតែមានច្រើន។ ប្រទេសស្វីសគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់និងជាវិនិយោគិនអឺរ៉ុបធំជាងគេទី ៦ នៅវៀតណាមដោយមានទឹកប្រាក់វិនិយោគប្រមាណ ២ ពាន់លានដុល្លារ។ ក្នុងពេលជាមួយគ្នានោះ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ស្វ៊ីសក្នុងអាស៊ាន ដោយទំហំទឹកប្រាក់នាំចូលនិងនាំចេញសរុបរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩ ឈានដល់ជាង ៣,៦ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ