លោកខាងលិខបន្តគាំទ្រភាគីប្រឆាំងនៅស៊ីរី

(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ សន្និសីទ “បណ្ដាមិត្តភ័ក្តរបស់ស៊ីរី” បានបញ្ចប់នៅ
ទីក្រុង Rome (អ៊ីតាលី)។ អាមេរិក អឺរ៉ុប និងបណ្ដាប្រទេសអារ៉ាប់បានសន្យាបន្តផ្តល់
ជំនួយទាំងខាងនយោបាយនិងហិរញ្ញវត្ថុសំរាប់សម្ព័ន្ធជាតិស៊ីរី (SNC) ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសពោលខាងលើក៏បានអំពាវនាវឲ្យបញ្ឍប់ការផ្តល់អាវុធសំរាប់រដ្ឋាភិ
បាលរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ។ ក្នុងសេចក្តីថ្លែងការរួម បណ្ដា
ប្រទេសចូលរួមសន្និសីទចំនួន ១១ ប្រទេស បានប្រកាសថា៖ លោកខាងលិខទទួល
ស្គាល់ SNC គឺជាតំណាងពេញសិទ្ធិរបស់ប្រជាជនស៊ីរី។ នាថ្ងៃដ៏ដែល ថ្លែងមតិនៅ
ខាងក្រៅសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាស
ថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងផ្តល់ប្រាក់ចំនួន
៦០ លាន ដុល្លាអាមេរិក ជាស្បៀងអាហារនិងថ្នាំសង្កូវ នាបណ្ដាខែខាងមុខ៕

លោកខាងលិខបន្តគាំទ្រភាគីប្រឆាំងនៅស៊ីរី - ảnh 1
លោកខាងលិខទទួលស្គាល់ SNC គឺជាតំណាងពេញសិទ្ធិរបស់ ប្រជាជនស៊ីរី។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ