លោកខាងលិចត្រៀមរៀបចំផែនការទប់ទល់និងអ៊ីរ៉ង់
ក្នុងកាលទេសះដែលអ៊ីរ៉ង់គំរាមកំហែងបិទ្ធច្រកសមុទ្រ Hormuz បណ្តាប្រទេស
លោកខាងលិច បានត្រៀមរៀបចំផែនការទប់ទល់វិញ។ទីភ្នាក់ងារថាមពល
អន្តរជាតិ(IEA) បានពិភាគ្សអំពីផែនការបញ្ចេញលើទីផ្សាបរិមាណប្រេងចំនួន
១៤ លានធុងក្នុង១ថ្ងៃ ពីប្រភពប្រេងរបស់បណ្តារដ្ឋាភិបាលដែលផ្ទុកបំរុងនៅ
អាមេរីក ទ្វីបអឺរ៉ុបជប៉ុន នឹងបណ្តាប្រទេសនាំចូលប្រេងផ្សេងៗទៀត។ទំហំ
របស់ផែនការនេះគឺធំជាង ៥ដងបើប្រៀបទៅនិងការបញ្ចេញប្រេងផ្ទុកកបំរុង
នាឆ្នាំ១៩៩០របស់IEAពេលដែលអ៊ីរ៉ាក់ឈ្លានពាន Kuwet។ផែនការនេះអាច
បំពេញបានបរិមាណប្រេងដែលដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ក្នុង១ខែ៕