លោកខាងលិចមិនគប្បីបន្តុបបណ្ដាក់ទស្សនទានប្រជាធិបតេយ្យលើប្រទេសដទៃ

(VOVworld) - លោកខាងលិចមិនគប្បីបន្តុបបណ្ដាក់អនុវត្តន៍ទស្សនទានប្រជាធិប
តេយ្យលើប្រទេសដទៃឡើយ។នេះជាយោបល់របស់ប្រធានាធិបតីរុស្ស៊ីលោក
Vladimir Putin នៅពេលឆ្លើយសម្ភាសន៍សំរាប់ខ្សែភាពយន្តឯកសារ “សណ្ដាប់ធ្នាប់
ពិភពលោក” ដែលបានផ្សាយនាថ្ងៃទី២០ ធ្នូ នៅលើកាណាលទូរទស្សន៍ “Russia ១”
។លោក Vladimir Putin បានសង្កត់ធ្ងន់ថា ទស្សនៈរបស់រុស្ស៊ីនោះគឺ មិនអាចនាំយក
ប្រព័ន្ធនិងនិយមន័យរបស់ខ្លួនឯងអំពីប្រជាធិបតេយ្យដើម្បីបន្តុប បណ្ដាក់ទៅលើ
ប្រទេសនិងប្រជាជាតិផ្សេងៗ ដែលជាទីកន្លែងមានខឿនវប្បធម៌ សាសនានិងប្រ
ពៃណីខុសគ្នាឡើយ។លោកប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថែមទៀតថា បញ្ហារបស់
ប្រទេសអឺរ៉ុបនាបច្ចុប្បន្ននោះគឺរដ្ឋាភិបាលមិនអនុវត្តន៍គោល នយោបាយកិច្ចការ
បរទេសដោយឯករាជ្យឡើយ ប៉ុន្តែបែរជាប្រគល់អធិបតេយ្យភាព មួយចំណែក
របស់ខ្លួនសំរាប់អាមេរិកទៅវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ