លក្ខណៈវិសេសវិសាលនៅពិធីបុណ្យស្ដេចហ៊ុងបង្រៀនប្រជាជនស្ទូងនៅខេត្ត Phu Tho

(VOVWORLD) - ថ្ងៃទី ៥ ខែកុម្ភៈ (ពោលគឺថ្ងៃទី ១៥ ខែមិគសិរឆ្នាំថោះ បញ្ចស័ក) នៅទីក្រុង Viet Tri (ខេត្ត Phu Tho) បានប្រព្រឹត្តទៅពិធីបុណ្យស្តេច Hung បង្រៀនប្រជាជនឱ្យស្ទូងស្រូវ។
លក្ខណៈវិសេសវិសាលនៅពិធីបុណ្យស្ដេចហ៊ុងបង្រៀនប្រជាជនស្ទូងនៅខេត្ត Phu Tho - ảnh 1បង្ហាញឡើងវិញនូវរូបភាព ស្តេច Hung បង្រៀនប្រជាជនស្ទូងស្រូវ (រូបថត៖ Trung Kien - TTXVN

ពិធីបុណ្យនេះមានពីរផ្នែក។ ពិធីដែលមានពិធីរាប់បាត្រ ជាពិសេសគឺពិធី ស្តេចហ៊ុងបង្រៀនប្រជាជនឱ្យស្ទូងស្រូវ" ត្រូវបានថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស អាជ្ញាធរទីក្រុង និងប្រជាជនរៀបចំឡើងយ៉ាងឱឡារិក។ ផ្នែកនៃពិធីបុណ្យនេះ រួមមានសកម្មភាពស្ទូងស្រូវរបស់ក្រុមនិមួយៗ និងល្បែងប្រជាប្រិយ ដោយមានការចូលរួមពីអ្នកស្រុក និងភ្ញៀវទេសចរណ៍មកពីជុំវិញប្រទេស។ ពិធីបុណ្យស្តេច Hung បង្រៀនប្រជាជនឱ្យស្ទូងស្រូវជាមួយនឹងលក្ខណៈវិសេសវិសាលទាក់ទងនឹងសម័យស្តេច Hung; បង្កើតការរំលេចអំពីសកម្មភាពពិធីបុណ្យក្នុងដំណើរការកសាងទីក្រុង Viet Tri ទៅជាទីក្រុងមហោស្រពត្រឡប់ទៅឫសគល់នៃប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ