លើកដំកើងអាជីវករវ័យក្មេងចាប់ផ្តើមអាជីពចំនួន១០០នាក់
|
អនុប្រធានរដ្ឋសភា លោក Uong Chu Luu ថ្លែងមតិក្នុងពិធី |
(VOVworld)-នាព្រឹកថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ សមាគមអាជីវករវ័យក្មេង
វៀតណាមបានរៀបចំពិធីប្រគល់គិត្តិនាមអាជីវករវ័យក្មេងចាប់ផ្តើមអាជីពឆ្នើម
ឆ្នាំ ២០១៦ សម្រាប់ Top គំរូ ១០០រូប។ អាជីវករវ័យក្មេងចាប់ផ្តើមអាជីពឆ្នាំ២០១៦
ដែលបានលើកដំកើងក្នុងថ្ងៃនេះ ត្រូវបានជ្រើសរើសក្នុងចំណោមអាជីវករវ័យក្មេង ចំនួន២៣០នាក់លើទូទាំងប្រទេស។ អញ្ជើញចូលរួមក្នុងពិធី អនុប្រធានរដ្ឋសភា
លោក Uong Chu Luu បានមានប្រសាសន៍ថា៖
“ខ្ញុំសូមជូនពរអាជីវករវ័យក្មេងដែលមានគិត្តយសទទួលគិតនាមចាប់ផ្តើមអាជីព
ឆ្នើមឆ្នាំ២០១៦។ ទាំងអស់នេះជាតំណាងនិងជាគំរូរបស់ជំនាន់យុវជនថ្មីដើរ
ឈានមុខលើសមរភូមិសេដ្ឋកិច្ច។ខ្ញុំសង្ឈឹមថា យុវជនវ័យក្មេងនឹងប្រគៀកស្មារ
ជាមួយនឹង អាជីវករជំនាន់មុនៗដើម្បីបន្តពង្រីកប្រៀបខ្លាំងរបស់ខ្លួន ជំនេះពុះពារ
រាល់ការលំបាក ឆ្លងផុតរាល់ការសាកល្បង ដើម្បីអភិវឌ្ឍន៍អង្គភាពអាជីវកម្មនិង
លើកកំពស់ពាណិជ្ជសញ្ញាផលិតកម្ម លើកកំពស់លក្ខណៈប្រគួតប្រជែងរបស់
អង្គភាពអាជីវកម្ម រួមចំណែកកសាងមាតុប្រទេស”៕