លើកដំបូងរៀបចំបុណ្យខួបបិតាជាតិស្ដេច Hung នៅទីក្រុងប៊ែកឡាំង

(VOVworld) – នាថ្ងៃទី៩ មេសា សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់បាន
រៀបចំបុណ្យខួបបិតាជាតិស្ដេច Hung។នេះជាលើកដំបូងដែលបុណ្យខួបនេះត្រូវបាន
រៀបចំឡើងនៅរដ្ឋធានីប៊ែកឡាំង។តំណាងស្ថានទូតវៀតណាម តំណាងសមាគមន៍
មជ្ឈដ្ឋានពុទ្ធសាសនិក អាជីវករនិងជនវៀតណាមនៅអាល្លឺម៉ង់ ប្រមាណ៣០០នាក់
បានចូលរួមព្រឹត្តិការណ៍នេះ។បុណ្យខួបនេះបង្កើតឡើងការចាប់អារម្មណ៍ជាច្រើន
ដោយមានពិធីការប្រពៃណី​ឆ្លុះបញ្ចាំងរូបភាពនៃស្ដេច Hung ទាំង១៨អង្គ ពិធីអុជធូប
និងពិធីបួងសួងសុំឲ្យមានភាពសុខសាន្តត្រាណ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ