លើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំ ២០២៣ និងសហករណ៍​ឆ្នើមចំនួន ៦៣ នៅទូទាំងប្រទេស

(VOVWORLD) - ព្រឹត្តិការណ៍នេះមានគោលបំណងលើកតម្កើងស្មារតីពឹងផ្លែកលើខ្លួនឯង ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់កសិករក្នុងបុព្វហេតុអភិវឌ្ឍន៍កសិកម្ម និងការកសាងជនបទថ្មី។
លើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំ ២០២៣ និងសហករណ៍​ឆ្នើមចំនួន ៦៣ នៅទូទាំងប្រទេស - ảnh 1ពិធីលើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំ ២០២៣ និងលើកតម្កើងសហករណ៍ឆ្នើមចំនួន ៦៣

កាលពីយប់មិញ (ថ្ងៃទី ១៣ ខែតុលា) នៅរោងមហោស្រពធំ (ទីក្រុងហាណូយ) ពិធីលើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំ ២០២៣ និងលើកតម្កើងសហករណ៍ឆ្នើមចំនួន ៦៣ នៅទូទាំងប្រទេសបានប្រព្រឹត្តិទៅជាផ្លូវការ។

ព្រឹត្តិការណ៍នេះមានគោលបំណងលើកតម្កើងស្មារតីពឹងផ្លែកលើខ្លួនឯង ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់កសិករក្នុងបុព្វហេតុអភិវឌ្ឍន៍កសិកម្ម និងការកសាងជនបទថ្មី។ អញ្ជើញថ្លែងមតិនៅពិធីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានមានប្រសាសន៍ថា៖

“កសិករឆ្នើមចំនួន ១០០ នាក់ និងសហករណ៍កសិកម្មឆ្នើមចំនួន ៦៣ ដែលត្រូវបានលើកតម្កើងនាថ្ងៃនេះចាំបាច់ត្រូវបន្តការនាំមុខក្នុងកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់គ្នាក្នុងផលិតកម្ម និងអាជីវកម្ម។ បង្កើតផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កសាង អភិវឌ្ឍន៍ និងរក្សាពាណិជ្ជសញ្ញាផលិតផល និងទីផ្សារអ្នកប្រើប្រាស់។ បន្តលះបង់កម្លាំងកាយចិត្ត និងបញ្ញា ជួយឧបត្ថម្ភអ្នកដទៃជាច្រើន ខិតខំប្រឹងប្រែងនាំកសិករក្លាយទៅជាអ្នកមានស្របច្បាប់ សហករណ៍កសិកម្មជាច្រើនទទួលបានជោគជ័យនិងអភិវឌ្ឍន៍ដើម្បីចូលរួមជាមួយសហគមន៍ក្នុងការសម្រេចឲ្យបានគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ការកសាងជនបទថ្មីផងដែរ”។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានស្នើឱ្យសមាគមកសិករគ្រប់លំដាប់ថ្នាក់ បន្តជំរុញការឃោសនាអំពីគំរូមនុស្សល្អ និងការងារល្អ ដើម្បីគ្រួសារផលិតកម្មល្អ គ្រួសារអាជីវកម្ម និងសហករណ៍កសិកម្មជោគជ័យ ក្លាយទៅជាកត្តាស្នូលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនបទនៃប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ