លើកតម្កើងជាងពូកែវ័យក្មេងនៅទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០១៨

(VOVWORLD) -នាយប់ថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសហការជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមរៀបចំពិធីលើកកម្កើងជាងពូកែវ័យក្មេងចំនួន ៦៥ នាក់ លើកទី ៩ ក្នុងឆ្នាំ២០១៨។ 
 
លើកតម្កើងជាងពូកែវ័យក្មេងនៅទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០១៨ - ảnh 1លើកតម្កើងជាងពូកែវ័យក្មេងនៅទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០១៨ 

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ប្រធាន គណកម្មធិការចលនាប្រជាជនមជ្ឈឹមបានលើកតម្កើងសមិទ្ធិផលក្នុងការសិក្សារៀនសូត្រ ធ្វើពលកម្មរបស់ជាងពូកែវ័យក្លេង ទាំង ៦៥ នាក់។

“នាងខ្ញុំស្នើឲ្យមជ្ឈឹមសម្ព័ន្ធយុវជន គប្បីបន្តជំរុញចលនាជាក់ស្ដែង ដើម្បីមានបន្ថែមសមាជិកសម្ព័ន្ធយុវជនជាច្រើនថែមទៀត ពង្រីកប្រកបដោយប្រសិទ្ធភាព នូវស្មារតីឈានមុខគេ ច្នៃប្រឌិតក្នុងការស្ថាបនា និងការពារមាតុភូមិ។ ក្នុងយុគសម័យនេះ ទស្សនៈអំពីជំនាញវិជ្ជាជីវៈក៏មានការផ្លាស់ប្ដូរជាច្រើនដែរ។ ដូច្នេះ នាងខ្ញុំមានបំណងថា យុវជនវ័យក្មេងទាំង ៦៥ នាក់នៅទីនេះ ព្រមទាំងយុវវ័យទាំងអស់ នឹងមានការយល់ដឹងអំពីជំនាញវិជ្ជាជីវៈដោយរួមមានជំនាញប៉ិនប្រសប សុវត្ថិភាពពលកម្ម និងមនោសញ្ចេតនាសីលធម៌ចំពោះមុខរបរផងដែរ”។

ជាងពូកែវ័យក្មេង ទាំង ៦៥ នាក់ នៅទូទាំងប្រទេសគឺជាបុគ្គលដែលមានស្នាដៃឆ្នើម ច្នៃប្រឌិតក្នុងការធ្វើពលកម្ម ផលិតកម្ម ដោយដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការប្រឡងជំនាញវិជ្ជាជីវៈអន្តរជាតិជូនប្រទេសជាតិ ហើយជាប្រភពធនធានមនុស្សវៀតណាម ដែលមានគុណភាពខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ