លើកតម្កើងបណ្ដាសមូហភាពបុគ្គលក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តឆ្នាំ២០១៣។
(VOV) /  
|
យុវជនស្ម័គ្រចិត្ត២នាក់បានពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសមរាប់ប្រជាជន (VOV) |
VOV-នាយប់ថ្ងៃទី៨កញ្ញានៅទីក្រុងហាណូយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញបានសហការជាមួយសម្ព័ន្ធយុវជនទីក្រុងហាណូយរៀបចំពិធីបូកសរុប
លើកតម្កើងនិងលើកសរសើរ យុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាល២០១៣។
ក្នុងឱកាសនេះ សមូហភាពចំនួន៣៨និងបុគ្គលគំរូចំនួន១៣៥នាក់ត្រូវបានលើក
តម្កើងកោតសរសើរ។ ថ្លែងមតិនៅពិធីនេះ លោក Nguyen Dac Vinh លេខាទី១មជ្ឈឹម
សម្ព័ន្ធយុវជននិងជាប្រធានសមាគមនិស្សិតវៀតណាមបានអះអាងថា យុទ្ធនាការ
យុវជនស្ម័គ្រចិត្តវិស្សមកាល២០១៣បានមានខ្លឹមសារដ៏សម្បូរបែប ច្នៃប្រឌិតរួម
ចំណែកសកម្មដោះស្រាយដ៏ល្អបណ្ដាបញ្ហាដែលកំពុងបានដាក់ចេញនៅសហគមន៍៖
“យុទ្ធនាការយុវជនស្ម័គ្រចិត្តឆ្នាំនេះបានបញ្ចប់ ប៉ុន្តែបណ្ដាសកម្មភាពស្ម័គ្រចិត្ត
នឹងបន្តបានអនុវត្តក្នុងកម្មវិធី ស្ម័គ្រចិត្តរដូវរងានិទាឃរដូវស្ម័គ្រចិត្ត និទាឃរដូវព្រំដែន
បុណ្យតេតនៅកោះសមុទ្រ នាពេលខាងមុខ។ គណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនបាន
ស្នើរសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ត្រូវពហុបែបបនីយកម្មរបៀបនិងយន្តការ អនុវត្ត
ចលនាយុវជនស្ម័គ្រចិត្ត រួមចំណែកអនុវត្តដ៏ជោគជ័យឆ្នាំស្ម័គ្រចិត្ត២០១៤៕”
-VOV