លើកតម្កើងពលរដ្ឋឆ្នើមរបស់រដ្ឋធានី

(VOVWORLD) - គំរូដែលត្រូវបានលើកតម្កើងគឺជាបុគ្គលដែលមានដំណើរការលះបង់យ៉ាងខ្ជាប់ខ្ជួន ទទួលស្គាល់ដោយសមិទ្ធិផលលេចធ្លោ រួមចំណែកក្នុងការអភិវឌ្ឍន៍រដ្ឋធានីគ្រប់ជ្រុង ជ្រោយ។
នាព្រឹកថ្ងៃទី ៩ តុលា  ទីក្រុងហាណូយបានរៀបចំសន្និសីទលើកតម្កើងគំរូជឿន លឿន “មនុស្សល្អ ការងារល្អ”; “ពលរដ្ឋរដ្ឋធានីឆ្នើម” ឆ្នាំ ២០២៣ និងបំផុសចលនា ប្រឡងប្រណាំងឆ្ពោះទៅការរំលឹកខួបលើកទី ៧០ ទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤)។
លើកតម្កើងពលរដ្ឋឆ្នើមរបស់រដ្ឋធានី - ảnh 1ខ្សែប្រយុទ្ធ Pham Hai Yen ត្រូវបានលើកតម្កើងជា “ពលរដ្ឋរដ្ឋធានីឆ្នើម” ឆ្នាំ ២០២៣។

គំរូដែលត្រូវបានលើកតម្កើងគឺជាបុគ្គលដែលមានដំណើរការលះបង់យ៉ាងខ្ជាប់ខ្ជួន ទទួលស្គាល់ដោយសមិទ្ធិផលលេចធ្លោ រួមចំណែកក្នុងការអភិវឌ្ឍន៍រដ្ឋធានីគ្រប់ជ្រុងជ្រោយ។ ឧទាហរណ៍គឺខ្សែប្រយុទ្ធស្រី Pham Hai Yen ដែលមានការរួមចំណែកឆ្នើមៗ ជាច្រើនសម្រាប់ក្រុមបាល់ទាត់នារីហាណូយ និងក្រុមបាល់ទាត់នារីជម្រើសជាតិ។ ខ្សែប្រយុទ្ធ Pham Hai Yen បានចែករំលែកថា៖

“នៅពេលដែលទទួលបានកិត្តិនាមជាពលរដ្ឋរដ្ឋធានីឆ្នើម នាងខ្ញុំមានអារម្មណ៍ថា មានកិត្តិយស និងមោទនៈភាពខ្លាំងណាស់ ពីព្រោះការរួមចំណែករបស់នាងខ្ញុំចំពោះ កីឡាហាណូយត្រូវបានទទួលស្គាល់ ហើយទទួលបានលទ្ធផលដ៏សក្តិសម។ នាងខ្ញុំ គិតថានៅពេលអនាគត ត្រូវតែធ្វើជាគំរូបន្ថែមទៀតក្នុងការហ្វឹកហាត់ ក៏ដូចជាការ ប្រកួត បង្កើតកម្លាំងចលករសម្រាប់ជំនាន់វ័យក្មេងយកតម្រាប់តាម ដើម្បីឲ្យកីឡា ហាណូយកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ