លើកទឹកចិត្តដល់បណ្តាអង្គភាពអាជីវកម្មថៃធ្វើការវិនិយោគនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ៩ ខែមេសា នៅខាងក្រៅកិច្ចប្រជុំលើកទី ៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល (UBLCP) វៀតណាម - ហូឡង់ ស្តីពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានទទួលជួបពិភាក្សាការងារជាមួយលោក Dhep Vongvanich ប្រធានក្រុមហ៊ុនភាគហ៊ុន SCG វៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញទទួលជួបជាមួយលោក Dhep Vongvanich (រូបថតៈ TTXVN) |
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា រដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានារបស់វៀតណាម តែងតែបានលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានក្រុមហ៊ុន SCG និងនរចិត្តបណ្តាក់ទុនវិនិយោគនិងអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម។
លោកឧបនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខ SCG នឹងបន្តបង្កើនការវិនិ យោគនៅវៀតណាម និងបន្តបង្កើនល្បឿនសាងសង់គម្រោង រោងចក្រកែច្នៃប្រេងឥន្ទនៈខាងត្បូងដើម្បីធានាល្បឿន គុណភាពនិងប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ ត្រូវគោរពតាមច្បាប់របស់វៀតណាមស្តីពីសុវត្ថិភាពនិងការការពារបរិស្ថានផងដែរ។
មានមតិឆ្លើយតបវិញ លោកប្រធានក្រុមហ៊ុនភាគហ៊ុន SCG Vietnam លោក Dhep Vongvanich បានអះអាងថា SCG នឹងប្រមូលផ្តុំនូវប្រភពធនធាននិងមធ្យោបាយគ្រប់គ្រាន់ដើម្បីបង្ហើយរោងចក្រកែច្នៃប្រេងឥន្ទនៈភាគខាងត្បូងតាមកាលកំណត់ ធានាសុវត្ថិភាពដាច់ខាតនិងគោរពតាមច្បាប់វៀតណាម៕