លើកទឹកចិត្តសហគ្រាសអនុវត្តបច្ចេកវិទ្យាស្និទ្ធស្នាលជាមួយបរិស្ថាន
(VOVWORLD) -នាព្រឹកថ្ងៃទី ២៣ ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានទទួលជួបសន្ទនាជាមួយគណប្រតិភូចូលរួមកម្មវិធី សហគ្រាសផ្ដើមគំនិតថ្មីអនុវត្តបច្ចេកវិទ្យាស្និទ្ធស្នាលជាមួយបរិស្ថានដើម្បីគោលដៅកំណើនជាតិ។
លើកទឹកចិត្តសហគ្រាសអនុវត្តបច្ចេកវិទ្យាស្និទ្ធស្នាលជាមួយបរិស្ថាន (VOV) |
នាព្រឹកថ្ងៃទី ២៣ ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានទទួលជួបសន្ទនាជាមួយគណប្រតិភូចូលរួមកម្មវិធី សហគ្រាសផ្ដើមគំនិតថ្មីអនុវត្តបច្ចេកវិទ្យាស្និទ្ធស្នាលជាមួយបរិស្ថានដើម្បីគោលដៅកំណើនជាតិ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថារដ្ឋាភិបាលជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់សហគ្រាសក្នុងការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា អនុវត្តគោលដៅកំណើនបៃតង។ លោកបានស្នើឲ្យសហគ្រាសគប្បីដាក់ចេញនូវគោលដៅផ្លាស់ប្ដូរថ្មីចំពោះបច្ចេកវិទ្យាសំដៅលើកកំពស់ប្រសិទ្ធភាពធ្វើអាជីវកម្ម បន្តលើកកំពស់សមត្ថភាពខ្លួនឯង។ជាពិសេសគប្បីកំណត់ថាការអនុវត្តបច្ចេកវិទ្យាដើម្បីការពារបរិស្ថានជាការទទួលខុសត្រូវរបស់សហគ្រាស និងប្រជាពលរដ្ឋគ្រប់រូប។ លោកក៏បានអះអាងថារដ្ឋាភិបាល នឹងបន្តរួមដំណើរជាមួយសហគ្រាស់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងប្រកបដោយសមភាពទាំងខាងយន្តការនិងគោលនយោបាយ៕