លោកនាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនី
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ គណៈកម្មការអចិន្ត្រៃយ៍រដ្ឋាភិបាលបាន បើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីការធានាការផ្គត់ផ្គង់អគ្គិសនីក្រោមអធិបតីភាព របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Vu Khuyen/VOV) |
គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាល និងក្រសួង-ស្ថាប័នបានពិភាក្សា និងស្នើដំណោះស្រាយជាច្រើន ដើម្បីធានាបាននូវអគ្គិសនីក្នុងខែចុងក្រោយនៃឆ្នាំ ២០២៤ ឆ្នាំ ២០២៥ និងនាពេលខាងមុខ តាមស្មារតីនៃការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ដែលមិនឲ្យមានការខ្វះខាតអគ្គិសនីក្នុងគ្រប់កាលៈទេសៈ ជាពិសេសនៅឆ្នាំ ២០២៥ និងរយៈពេលខាងមុខ។ តាមនោះ ដំណោះស្រាយដែលបានស្នើឡើងសម្រាប់វិស័យផលិតថាមពលគឺ៖ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) នឹងសម្របសម្រួលជាមួយក្រុមហ៊ុនចំណាត់សមាជិកតែមួយដំណើរការប្រព័ន្ធអគ្គិសនីនិងទីផ្សារអគ្គិសនីជាតិ (NSMO) ដើម្បីធ្វើបច្ចុប្បន្នភាពតម្រូវការក្នុងប៉ុន្មានខែបំណាច់ឆ្នាំ ២០២៤ និងទិន្នផលរំពឹងទុកនៅឆ្នាំ ២០២៥ ដើម្បីកែសម្រួលប្រេងឥន្ធនៈ ផែនការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងបត់បែន ធានាបាននូវការផលិតអគ្គិសនីតាមតម្រូវការប្រព័ន្ធ។ បង្កើនការជួសជួលរោងចក្រអគ្គិសនី ដើម្បីបំពេញតម្រូវការផលិតអគ្គិសនីរបស់ប្រព័ន្ធថាមពលជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ននានាត្រូវតែបង្កើតសេណារីយ៉ូ ដើម្បីស្វែងរកដំណោះស្រាយយ៉ាងសកម្ម សំដៅធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ ជៀសវាងការខ្វះខាតអគ្គិសនីក្នុងគ្រប់កាលៈទេសៈ៕