លោកនាយករដ្ឋមន្ត្រីណែនាំឲ្យបន្តពង្រឹងការអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលទើបតែបានប្រកាសសារទូរលេខ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញពីមតិបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការបន្តពង្រឹងការអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រីណែនាំឲ្យបន្តពង្រឹងការអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ឆ្នាំ ២០២១ (ប្រភព៖ VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ គណៈកម្មាធិការដឹកនាំ ការបង្ការនិងប្រយុទ្ធប្រឆាំង ជំងឺ កូវីដ-១៩ តាមបណ្តាខេត្ត ក្រុងចំណុះមជ្ឈឹម ត្រូវបញ្ជាឲ្យអនុវត្ត ន៍យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីសម្រេចចិត្តលេខ ១២៨/NQ-CP ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋាភិបាល ស្តីពីការឆ្លើយ តបប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនឹងការរីករាលដាលនៃជំងឺកូវីដ ១៩”; ដឹកនាំនិងណែនាំគណៈ កម្មាធិការដឹកនាំសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅគ្រប់កម្រិតដើម្បីរៀបចំផែនការ និងសេណារីយ៉ូដែលអាចបត់បែនបាន មានលក្ខណៈវិទ្យាសាស្រ្តនិងមានប្រសិទ្ធភាព។ ខេត្ត ក្រុងចំណុះមជ្ឈឹម  ត្រូវដឹកនាំការកែលម្អសមត្ថភាពនៃប្រព័ន្ធសុខាភិបាល ជាពិសេសសុខាភិបាលនៅមូលដ្ឋាន; រៀបចំការចាក់វ៉ាក់សាំងឱ្យបានរហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីវ៉ាក់សាំងត្រូវបានចែកចាយ។ ក្រសួង គណៈកម្មាធិការដឹកនាំសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការត្រួតពិនិត្យការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺនៅតាមទីភ្នាក់ងារ អង្គភាព និងសហគ្រាស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ