លោកនាយករដ្ឋមន្ត្រីស្នើឲ្យពន្លឿនការសាងសង់ផ្លូវល្បឿនលឿន
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើអង្គភាពពាក់ព័ន្ធនានាពន្លឿនការអនុវត្តគម្រោង ដោយត្រូវសម្រេចរួចរាល់គម្រោងនេះយ៉ាងហោចណាស់ ១ ត្រីមាសមុនកាលកំណត់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន ខេត្ត ក្រុង និង អង្គភាពពាក់ព័ន្ធនានា (រូបថត៖ VNA) |
នាយប់ថ្ងៃទី ៥ ខែកុម្ភៈ បន្ទាប់ពីបានបន្តចុះពិនិត្យ និងលើកទឹកចិត្តដល់ក្រុមកម្មាភិបាល និងកម្មករ ដែលបំពេញភារកិច្ចសាងសង់គម្រោងផ្លូវល្បឿនលឿនពីខេត្ត Khanh Hoa ទៅ ខេត្ត Dong Nai ចំណុះគម្រោងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ដំណាក់កាល ២០១៧-២០២០ នៅទីក្រុងហូជីមិញនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន ខេត្ត ក្រុង និង អង្គភាពពាក់ព័ន្ធនានា ដើម្បីពិភាក្សាអំពីគម្រោងសំខាន់នេះ។
អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើអង្គភាពពាក់ព័ន្ធនានាពន្លឿនការអនុវត្តគម្រោង ដោយត្រូវសម្រេចរួចរាល់គម្រោងនេះយ៉ាងហោចណាស់ ១ ត្រីមាសមុនកាលកំណត់។ លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឲ្យខេត្ត ក្រុងនានាទទួលខុសត្រូវក្នុងការរៀបចំដីធ្លី រៀបចំការតាំងទីលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោង ហើយ ថែទាំជីវភាពរស់នៅជូនប្រជាពលរដ្ឋនៅទីលំនៅថ្មី គ្រប់គ្រងការផ្គត់ផ្គង់សម្ភារៈសំណង់ឱ្យបានល្អប្រសើរសម្រាប់គម្រោង ក៏ដូចជា ធានាបរិស្ថាន បន្ទាប់ពីសម្រេចរួចរាល់គម្រោងផងដែរ៕