លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យគម្រោងផ្លូវល្បឿនលឿន Tuyen Quang - Phu Tho និងជូនពរបុណ្យតេតដល់កម្មករនិងប្រជាជននៅតំបន់តាំងទីលំនៅថ្មី
(VOVWORLD) - នេះជាគម្រោងដែលមានអត្ថន័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍខេត្តចំនួនបីគឺ Ha Giang, Tuyen Quang និង Phu Tho ដោយជួយកាត់បន្ថយចម្ងាយពី Phu Tho ទៅ Tuyen Quang មកត្រឹម ៤០គីឡូម៉ែត្រ ជំនួសអោយចម្ងាយ ៧០គូឡូម៉ែត្រ ដូចពេលបច្ចុប្បន្ន។
នាព្រឹកថ្ងៃទី ២៥ មករា (ចំនឹងថ្ងៃទី ៤ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យ និងជំរុញការអនុវត្តគម្រោងផ្លូវល្បឿនលឿន Tuyen Quang-Phu Tho សួរសុខទុក្ខ និងជូនពរបុណ្យតេតដល់ប្រជាជននៅក្នុងតំបន់តាំងទីលំនៅថ្មីរបស់គម្រោង (រូបថត៖ VGP/Nhat Bac) |
នាព្រឹកថ្ងៃទី ២៥ ខែមករា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Tuyen Quang - Phu Tho តភ្ជាប់ជាមួយផ្លូវល្បឿនលឿន Noi Bai - Lao Cai។ នេះជាគម្រោងដែលមានអត្ថន័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍខេត្តចំនួនបីគឺ Ha Giang, Tuyen Quang និង Phu Tho ដោយជួយកាត់បន្ថយចម្ងាយពី Phu Tho ទៅ Tuyen Quang មកត្រឹម ៤០គីឡូម៉ែត្រ ជំនួសអោយចម្ងាយ ៧០គូឡូម៉ែត្រ ដូចពេលបច្ចុប្បន្ន។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីស្ថានភាព និងវឌ្ឍនភាពរបស់គម្រោងរួចមក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ សម្របសម្រួលជាមួយខេត្ត Tuyen Quang និង Phu Tho ឲ្យអនុវត្តជាបន្ទាន់នូវដំណើរការ ដើម្បីកែសម្រួលគោលនយោបាយវិនិយោគគម្រោងជាមួយខ្សែផ្លូវចំនួន ៤ ជំនួសខ្សែផ្លូវតែ ២ ដូចបច្ចុប្បន្ន ប៉ុន្តែព្យាយាមមិនផ្លាស់ប្តូរវឌ្ឍនភាព។ ដំណើរការសាងសង់ត្រូវតែធានាបាននូវវឌ្ឍនភាព គុណភាព មិនបង្កើនដើមទុន ធានាសុវត្ថិភាពទាំងស្រុងសម្រាប់កម្មករ និងប្រជាជន និងធានាគុណភាពបច្ចេកទេសនិងបរិស្ថាន។
អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់តាំងទីលំនៅថ្មី លោកនាយករដ្ឋមន្ត្រីបានសម្តែងក្តីរីករាយពេលឃើញប្រជាជនចែករំលែកថា ទីលំនៅថ្មីមានលក្ខណៈល្អជាងទីលំនៅចាស់ ហើយប្រជាជនតែងតែគាំទ្រចំពោះគោលនយោបាយរបស់បក្ស និងរដ្ឋជានិច្ច។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើរដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះជីវភាព និងការរស់នៅរបស់ប្រជាជនដែលផ្លាស់ទីលំនៅ ដោយធានានូវការថែទាំសុខភាព ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ទឹកស្អាត និងមធ្យោបាយធ្វើដំណើរងាយស្រួល៕