លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលអចិន្ត្រៃយ៍ជាមួយក្រសួង ស្ថាប័ន ស្តីពីគម្រោង វិនិយោគសម្រាប់ផ្លូវរថភ្លើងល្បឿនលឿនលើអ័ក្សខាងជើង - ខាងត្បូង។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV) |
ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការអភិវឌ្ឍគម្រោងគឺផ្អែកលើតម្រូវការជាក់ស្តែង នៅពេលដែលតម្រូវការដឹកជញ្ជូនមានច្រើនណាស់។ ការអភិវឌ្ឍការដឹកជញ្ជូន រួមទាំងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង នឹងកាត់បន្ថយថ្លៃដឹកជញ្ជូន កាត់បន្ថយតម្លៃ និងបង្កើនការប្រកួតប្រជែងទំនិញ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទទួលមតិពីក្រសួង ស្ថាប័ននានា ដែលចូលរួមក្នុងកិច្ចប្រជុំ និងអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងបទពិសោធន៍អន្តរជាតិ; បន្តសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ បន្តដំណើរការជាបន្ទាន់បន្ថែមទៀត ដើម្បីបញ្ចប់គម្រោងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងការបង្កើតគម្រោង ត្រូវលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការគ្រប់គ្រងប្រកបដោយភាពឆ្លាតវៃ; រៀបចំការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលភ្ជាប់ជាមួយនឹងការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក និងប្រព័ន្ធអេកូឡូស៊ីផ្លូវដែក ជាមួយនឹងជំហានផែនទីបង្ហាញផ្លូវសមស្រប។
សូមរំលឹកឡើងវិញថា ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងមានប្រវែងជាង ១.៥៤០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ២០ និងទីក្រុងចំណុះមជ្ឈឹម; បានដាក់ពង្រាយរយៈពេលជាង ១០ ឆ្នាំ ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣៥ ជាមួយនឹងការវិនិយោគសរុបប្រហែល ៦៧ ពាន់លានដុល្លារអាមេរិក៕