លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតដល់កម្មាភិបាលយុទ្ធជនបញ្ជាការដ្ឋានអង្គរក្ស
(VOVWORLD) - បក្ស និងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ពិសេស ថែទាំកសាងកងកម្លាំងអង្គរក្ស នគរបាលប្រជាជនគឺជាកងកម្លាំងស្នូល “ដាវដ៏មុតស្រួច” ជាខែលដែកថែបដ៏រឹងមាំដើម្បីការពារបក្ស និងរដ្ឋ។
លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតដល់កម្មាភិបាលយុទ្ធជនបញ្ជាការដ្ឋានអង្គរក្ស |
នារសៀលថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារយាមល្បាតត្រៀមខ្លួនប្រយុទ្ធ និងជូនពរបុណ្យតេតដល់កម្មាភិបាលយុទ្ធជន បញ្ជាការដ្ឋានអង្គរក្ស។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យកងកម្លាំងអង្គរក្ស នគរបាលប្រជាជនបំពេញភារកិច្ចស្នូល ក្នុងនោះមានការកសាងជួរថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់ជាន់ថ្នាក់ និងកម្មាភិបាលយុទ្ធជនមានឬទ្ធានុភាពនយោបាយយ៉ាងរឹងមាំ ស្មោះត្រង់បក្ស រដ្ឋ និងប្រជាជន៖ “បក្ស និងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ពិសេស ថែទាំកសាងកងកម្លាំងអង្គរក្ស នគរបាលប្រជាជនគឺជាកងកម្លាំងស្នូល “ដាវដ៏មុតស្រួច” ជាខែលដែកថែបដ៏រឹងមាំដើម្បីការពារបក្ស និងរដ្ឋ។ បក្ស និងរដ្ឋជឿជាក់ថា កងអង្គរក្ស នគរបាលប្រជាជនបន្តពង្រីកប្រពៃណីវីរភាព ជាមួយស្មារតីថ្មី និងកម្លាំងចលករថ្មី បន្តបង្កើតស្នាដៃ និងស្នាដៃឆ្នើមជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៧០ ទិវាបង្កើត កងកម្លាំង អង្គរក្សនគរបាលប្រជាជន (១៦ កុម្ភៈ ឆ្នាំ ១៩៥៣ - ១៦ កុម្ភៈ ឆ្នាំ ២០២៣) រួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម”៕