លោកនាយករដ្ឋមន្ត្រី ជំរុញឱ្យពន្លឿនការអនុវត្តគម្រោងសំខាន់ៗ

(VOVWORLD) - កិច្ចប្រជុំនេះធ្វើឡើងតាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណែត តភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលនៃរដ្ឋធានីហាណូយ ជាមួយខេត្ត និងទីក្រុងចំណុះមជ្ឈិម ដែលកំពុងមានសំណង់ និងគម្រោងសំខាន់ៗ ថ្នាក់ជាតិ នៃវិស័យគមនាគមន៍និងដឹកជញ្ជូន។

លោកនាយករដ្ឋមន្ត្រី ជំរុញឱ្យពន្លឿនការអនុវត្តគម្រោងសំខាន់ៗ - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VGP/Nhật Bắc)

នារសៀលថ្ងៃទី ១០ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកសំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិ នៃវិស័យគមនាគមន៍និងដឹកជញ្ជូន (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការដឹកនាំ។ កិច្ចប្រជុំនេះធ្វើឡើងតាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណែត តភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលនៃរដ្ឋធានីហាណូយ ជាមួយខេត្ត និងទីក្រុងចំណុះមជ្ឈិម ដែលកំពុងមានសំណង់ និងគម្រោងសំខាន់ៗ ថ្នាក់ជាតិ នៃវិស័យគមនាគមន៍និងដឹកជញ្ជូន។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា សម័យប្រជុំនេះមានគោលបំណងស្វែងយល់អំពីស្ថានភាពដោះស្រាយការលំបាកក្នុងការអនុវត្តសំណង់ និងគម្រោងសំខាន់ៗ ថ្នាក់ជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិកគណៈកម្មាធិការដឹកនាំខេត្ត-ក្រុងចំណុះមជ្ឈិម ត្រូវអនុវត្តសកម្មភាពដោយស្មារតីរហ័សរហួន ព្រោះត្រូវមានការអភិវឌ្ឍជាបន្ទាន់ តាមតម្រូវការរបស់មហាសន្និបាតបក្សលើកទី១៣។ បើតាមលោកនាយករដ្ឋមន្ត្រី នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់វិស័យគមនាគមន៍និងដឹកជញ្ជូន សម្រេចរួចរាល់ប្រព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីភាគខាងជើងទៅភាគខាងត្បូង និងផ្លូវហាយវេសំខាន់ៗផ្សេងទៀត ដែលតភ្ជាប់តំបន់  ដើម្បីជាប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ