លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីការតាក់តែងច្បាប់
(VOVWORLD) - ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យសមាជិករដ្ឋាភិបាលម្នាក់ៗ «បំពេញការងារឲ្យស្មើនឹង ២ នាក់» ដោយបន្តជំរុញ និងដឹកនាំការអនុវត្តការជំនះពុះ ពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី ស្ដារលំនឹងជីវភាពនិងផលិតកម្មឡើងវិញជា បន្ទាន់។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីការតាក់តែងច្បាប់។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ចើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់ប្រចាំខែកញ្ញា ឆ្នាំ ២០២៤ សំដៅបន្តសុក្រិតក្របខ័ណ្ឌច្បាប់ ជំនះលើដែនកំណត់ ដោះស្រាយការ ជំពាក់ជំពិន និងរំដោះធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។ មុនចូលកិច្ចប្រជុំ រដ្ឋាភិបាលបានចំណាយពេលមួយនាទីធ្វើស្មឹងស្មាធដើម្បីរំលឹកដល់ជនរងគ្រោះដែលបានស្លាប់ដោយសារខ្យល់ព្យុះ និងទឹកជំនន់ក្នុងប៉ុន្មានថ្ងៃកន្លងមក។
ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យសមាជិករដ្ឋាភិបាលម្នាក់ៗ «បំពេញការងារឲ្យស្មើនឹង ២ នាក់» ដោយបន្តជំរុញ និងដឹកនាំការអនុវត្តការជំនះពុះ ពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី ស្ដារលំនឹងជីវភាពនិងផលិតកម្មឡើងវិញជា បន្ទាន់។ ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ ក្នុងកិច្ចប្រជុំនេះ សមាជិក រដ្ឋាភិបាលត្រូវបង្ហាញស្មារតី ទំនួលខុសត្រូវ បញ្ញា ពិភាក្សា និងផ្ដល់មតិដើម្បីបំពេញ ក្របខ័ណ្ឌច្បាប់ ជំនះដែនកំណត់ ដោះស្រាយការជំពាក់ជំពិន និងរំដោះធនធាន សម្រាប់ការអភិវឌ្ឍ៕