លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ កសាង Phu Quoc ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍អេកូឡូស៊ីប្រកបដោយគុណភាពខ្ពស់

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ ខែមីនានេះ នៅទីក្រុងកោះ Phu Quoc ខេត្ត Kien Giang នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៅសន្និសីទបូកសរុបការអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីផ្ដល់សច្ចាប័នលើគម្រោងអភិវឌ្ឍន៍កោះ Phu Quoc ខេត្ត Kien Giang រហូតដល់ឆ្នាំ ២០១០ និងចក្ខុវិស័យដល់ឆ្នាំ ២០២០។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ កសាង Phu Quoc ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍អេកូឡូស៊ីប្រកបដោយគុណភាពខ្ពស់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

ថ្លែងសេចក្ដីសន្និដ្ឋានបញ្ចប់សន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្រោយរយៈពេល២០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល មុខមាត់នៃ “ទីក្រុងកោះ” មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ដែលបង្ហាញថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលគឺ ត្រឹមត្រូវនិងសមស្របនឹងស្ថានភាពអភិវឌ្ឍន៍របស់ Phu Quoc។ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ Phu Quoc មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្តូរជាវិជ្ជមាន អត្រាកំណើនសម្រេចបាន ១៩,៦% ក្នុងមួយឆ្នាំ។ ស្រុកកោះ Phu Quoc បានក្លាយជាទីក្រុងថ្នាក់ទី ២ ចំណុះខេត្ត Kien Giang ចាប់ពីឆ្នាំ ២០២០ ហើយកំពុងខិតខំប្រឹងប្រែងបំពេញលក្ខខណ្ឌស្តង់ដារនានាដើម្បីក្លាយទៅជាទីក្រុងថ្នាក់ទី ១ នៅឆ្នាំ ២០២៥។

ដើម្បីឲ្យ Phu Quoc មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យប្តេជ្ញាចិត្តកសាង Phu Quoc ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍អេកូឡូស៊ីប្រកបដោយគុណភាពខ្ពស់ ជាមជ្ឈមណ្ឌលទេសចរណ៍សមុទ្រ និងទីកន្លែងដែលគួរឲ្យចង់រស់នៅ ជាកោះលំដាប់តំបន់ និងអន្តរជាតិ ដែលតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្ដោតសំខាន់លើការការពារបរិស្ថាន ជាពិសេសការពារព្រៃឈើ បរិស្ថានអេកូឡូស៊ីសមុទ្រ ក្នុងនោះបង្កើនការគ្រប់គ្រងដីធ្លី ធនធាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ការពារបរិស្ថានយ៉ាងតឹងរឹង; អភិរក្សជីវៈចម្រុះ ការពារប្រភេទសត្វកម្រ និងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃឈើសម្រាប់ឧទ្យានជាតិ Phu Quoc ឡើងវិញ។ លើសពីនេះ Phu Quoc ត្រូវជំរុញខ្លាំងនូវកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ព្រមទាំងលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ