លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋា ភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤។ (រូបថត៖ VOV)
ក្នុងកិច្ចប្រជុំនេះ ក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា ក្នុងខែមិថុនា ត្រីមាសទី២ និងឆមាសទីមួយនៃឆ្នាំនេះ ស្ថានភាពសេដ្ឋកិច្ចសង្គមសម្រេចបាននូវ គោលដៅទូទៅទាក់ទងនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការជំរុញ កំណើន និង ការធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ផលិតកម្ម អាជីវកម្ម ការ នាំចេញ ការអភិវឌ្ឍសហគ្រាស និងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានកែលម្អ។ គួរកត់សម្គាល់ថា GDP ក្នុងត្រីមាសទីមួយបានកើនឡើង ៥,៦៦% (ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍); GDP នៅក្នុងត្រីមាសទីពីរឈានដល់ ៦,៩៣%។ ក្នុងឆមាសទីមួយជាទូទៅ GDP បានកើនឡើង ៦,៤២% ខ្ពស់ជាងច្រើនបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន (៣,៨៤%)... ការនាំចេញបានកើនឡើងយ៉ាងខ្លាំង; វិស័យទេសចរណ៍ សេវាកម្ម និងឧស្សាហកម្មបានងើបឡើងវិញយ៉ាងឆាប់រហ័ស ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់ក្នុងរយៈពេល ៦ ខែដំបូងបានកើនឡើង ៨,៦%។ ភ្ញៀវអន្តរជាតិក្នុងខែមិថុនាទទួលបានជិត ១,២ លាននាក់ កើនឡើងជាង ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែចុងឆ្នាំ និងរយៈពេលបន្ទាប់ ត្រូវតែប្តេជ្ញាចិត្តជំនះលើការលំបាក ឧបសគ្គ និងបញ្ហាប្រឈម; ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តន៍ ប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំនេះ; ផ្តោតលើការលុបបំបាត់ការ លំបាក ជំរុញផលិតកម្ម និងអាជីវកម្ម; ផ្តោតលើការកែលម្អបរិយាកាសវិនិយោគអាជីវ កម្ម; កៀរគរ និងប្រើប្រាស់ធនធានខាងក្នុងនិងខាងក្រៅទាំងអស់ប្រកបដោយប្រសិទ្ធ ភាព។ ជាពិសេស ខិតខំសម្រេចបានកំណើននៅក្នុងត្រីមាសទីបីប្រមាណ ៦,៥-៧% អតិផរណានៅក្រោម ៤,៥%; បន្តផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនដោយ ផ្សាភ្ជាប់នឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងធានាតុល្យ ភាពសំខាន់ៗនៃសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ