លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសវនាការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង (ថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា) នារសៀលថ្ងៃទី ២ ខែកក្កដា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Yoon Suk Yeol បានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យ កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកដល់ការសម្រេចបាននូវគោល ដៅនៃទំហំពាណិជ្ជកម្មទ្វេភាគី ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយ និងឆ្ពោះ ទៅរក ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ក្នុងស្មារតីនោះ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសហគ្រាសកូរ៉េខាងត្បូងបង្កើនការវិនិយោគ លើវិស័យ semiconductors ការធ្វើបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង បច្ចេក វិទ្យាជីវសាស្រ្ត; ជំរុញរដ្ឋាភិបាលកូរ៉េខាងត្បូងបង្កើនការវិនិយោគលើគម្រោងដែល មានសមាមាត្របច្ចេកវិទ្យាខ្ពស់ និងតម្លៃបន្ថែមខ្ពស់នៅវៀតណាម; សហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ semiconductors អ៊ីដ្រូសែន និងបញ្ញា សិប្បនិម្មិត (AI)។
(រូបថត៖ VOV) |
រីឯខ្លួនវិញ លោកប្រធានាធិបតី Yoon Suk Yeol បានអះអាងថា សហគ្រាសកូរ៉េ ខាងត្បូងវាយតម្លៃវៀតណាមជាគោលដៅវិនិយោគដ៏ពោរពេញដោយសក្តានុពល; ស្នើឲ្យបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសកូរ៉េខាងត្បូងចូលរួមគម្រោងសំខាន់ៗនៅ វៀតណាម; អះអាងថា នឹងគាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វៀតណាម ដើម្បីបម្រើដល់ការអភិវឌ្ឍឧស្សាហកម្ម semiconductor និងបច្ចេកវិទ្យាខ្ពស់; គាំទ្រវៀត ណាមអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌។ លោកប្រធានាធិបតី Yoon Suk Yeol ក៏បានឲ្យ ដឹងថា វៀតណាមគឺជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការប្រែប្រួលអាកាសធាតុជាមួយកូរ៉េខាងត្បូង; អះអាងថានឹងគាំទ្រវៀតណាមរៀបចំ ប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលដៃគូសម្រាប់កំណើនបៃតង និងគោលដៅ សកលឆ្នាំ២០៣០ (P4G) នៅខែមេសាឆ្នាំ២០២៥។
នារសៀលថ្ងៃទី ២ កក្កដា នេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន ទទួលជួបជាមួយប្រធានសមាគមស្រាវជ្រាវនវានុវត្តន៍សកលរបស់កូរ៉េខាងត្បូងលោក Kim Jin Pyo អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង៕