លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្វាយផ្កានៅស្តូបលោកប្រធានហូជីមិញនៅទីក្រុងញូវដេលី

(VOVWORLD) - ក្នុងកម្មវិធីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា នារសៀលថ្ងៃទី ៣១ កក្កដា នៅរដ្ឋធានីញូវដេលី នាយករដ្ឋមន្ត្រីវៀត
ណាម លោក Pham Minh Chinh និងគណៈ ប្រតិភូបានមកថ្វាយផ្កានៅស្ដូបលោកប្រធានហូជីមិញ; ចូលរួមក្នុងពិធីសម្ពោធទីស្នាក់ ការស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា និងជួបសំណេះសំណាលជាមួយកម្មាភិបាល ស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅឥណ្ឌាផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្វាយផ្កានៅស្តូបលោកប្រធានហូជីមិញនៅទីក្រុងញូវដេលី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្វាយផ្កានៅស្តូបលោកប្រធានហូជីមិញនៅទីក្រុងញូវដេលី។ (រូបថត៖ VGP)
អញ្ជើញមកថ្វាយផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅមុខស្តូបលោកប្រធានហូជីមិញនៅសួន G២០ ក្នុងរដ្ឋធានីញូវដេលី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានសម្ដែងនូវការប្តេជ្ញានឹងខិតខំប្រឹងប្រែង បន្តអភិវឌ្ឍន៍ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា កាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ប្រពៃណីដ៏ល្អប្រពៃរវាងប្រជាជាតិទាំងពីរដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរលង់ជាង ២០០០ ឆ្នាំ ដែលត្រូវបានកសាង និងពូនជ្រុំដោយអគ្គមគ្គុទេសពីររូបគឺលោកប្រធាន ហូជីមិញនិងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Jawaharlal Nehru។
ក្នុងជំនួបជាមួយមន្ត្រីកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀត ណាមនៅឥណ្ឌា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងចាត់ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេសជា ផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍ជនជាតិវៀតណាម ដោយបានចេញ ផ្សាយយន្តការ និងគោលនយោបាយ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ ប្រជាជនធ្វើការ រស់នៅ សិក្សា និងរួមវិភាគទានដល់ប្រទេសជាតិ ដូចជាគោល នយោបាយដីធ្លី លំនៅដ្ឋានទិដ្ឋាការ... លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យកម្មាភិបាល បុគ្គលិកស្ថានទូតនិងសហគមន៍ជនវៀតណាមនៅឥណ្ឌាបន្តលើកកំពស់ស្មារតីស្នេហាជាតិ សាមគ្គីភាព ប្រពៃណី ព្រមទាំងជានិច្ចកាលសម្លឹងឆ្ពោះទៅមាតុភូមិ បន្តរួមវិភាគ ទានសម្រាប់ប្រទេសជាតិ និងទំនាក់ទំនងវៀតណាម-ឥណ្ឌាផងដែរ។
មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម ពិធីសម្ពោធទីស្នាក់ការស្ថានទូតវៀតណាមប្រចាំឥណ្ឌានៅរដ្ឋធានីញូវដេលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ