លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ធានាគុណភាព និងវឌ្ឍនភាពនូវគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង-ខាងត្បូង
(VOVWORLD) - នាថ្ងៃទី ១ ឧសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះពិនិត្យនិងជំរុញការវិវឌ្ឍនិងដឹកនាំលុបបំបាត់ការលំបាក និងឧបសគ្គសម្រាប់គម្រោងធាតុផ្សំនៃផ្លូវល្បឿនលឿនតភ្ជាប់ពីជើងទៅខាងត្បូង ភាគខាងកើត ឆ្លងកាត់ខេត្ត Thanh Hoa, Nghe An និង Ha Tinh។
លោកនាយករដ្ឋមន្រ្តី ជូនអំណោយដល់កម្មករ កម្មាភិបាល និងវិស្វករកំពុងអនុវត្តន៍សាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង ខាងត្បូង ផ្នែកឆ្លងកាត់ខេត្ត Thanh Hoa (រូបថត៖ កាសែតប្រជាជន) |
លោកនាយករដ្ឋមន្ត្រីបានស្នើដល់អង្គភាពត្រូវធានាគុណភាព វឌ្ឍនភាពបច្ចេកទេស សិល្បៈនៃសំណង់ សុវត្ថិភាពការងារ និងកុំឲ្យមានហួសដើមទុនមិនសមហេតុផល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ជួយលើកទឹកចិត្តទាំងសម្ភារៈ និងស្មារតីដល់កម្មាភិបាល និងកម្មករដែលកំពុងធ្វើការនៅការដ្ឋានសំណង់។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គភាពសាងសង់ រៀបចំកម្លាំងពលកម្ម និងយានជំនិះឱ្យបានគ្រប់គ្រាន់ ដើម្បីពន្លឿនដំណើរការសាងសង់ និងធានាបាននូវគុណភាពគម្រោង។ លោកនាយករដ្ឋមន្ត្រី ក៏បានចាត់ឲ្យក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ រៀបចំការទីតាំងសម្រាក នៅលើខ្សែផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង-ខាងត្បូង៕