លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់និងចែករំលែក ការទទួលខុសត្រូវដើម្បីអនាគតបៃតងរបស់មនុស្សជាតិទាំងមូល

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋ
អាមេរិក នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុង កិច្ចប្រជុំកំពូលមហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់និងចែករំលែក ការទទួលខុសត្រូវដើម្បីអនាគតបៃតងរបស់មនុស្សជាតិទាំងមូល - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា វៀតណាមប្តេជ្ញាបំពេញការសន្យាសម្រេចបាននូវការបំភាយឧស្ម័ន សូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ (រូបថត៖ VOV)

កិច្ចប្រជុំកំពូលមហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិបានទាក់ទាញមេដឹកនាំរាប់រយនាក់មកពីប្រទេសនិងអង្គការអន្តរជាតិនានា ក្រោមអធិបតីភាពអគ្គ លេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បម្រែបម្រួលអាកាសធាតុបន្តជា បញ្ហាប្រឈមសកលដ៏ធំបំផុត ដែលប៉ះពាល់ដោយផ្ទាល់ និងបង្កការខាតបង់យ៉ាង ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គម និងសុវត្ថិភាពអាយុជីវិត សុខភាពរបស់ប្រជាជន។ ប្រមុខរដ្ឋាភិបាលវៀតណាមបានអះអាងថា៖ ក្នុងស្មារតីធ្វើសកម្មភាព ដើម្បីផែនដីបៃតង វៀតណាមប្តេជ្ញាបំពេញការសន្យាសម្រេចបាននូវការបំភាយឧស្ម័ន សូន្យសុទ្ធត្រឹមឆ្នាំ ២០៥០; អំពាវនាវឲ្យសហគមន៍អន្តរជាតិលើកកំពស់ការយល់ដឹង ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងចែករំលែកការទទួលខុសត្រូវថែមទៀត ដើម្បីអនាគត បៃតងរបស់មនុស្សជាតិទាំងមូល៖

“ថ្វីត្បិតតែវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយនៅតែប្រឈមមុខនឹងការ លំបាកជាច្រើនក៏ដោយ ប៉ុន្តែដោយស្មារតីធ្វើសកម្មភាពដើម្បីផែនដីបៃតង វៀតណាម ប្តេជ្ញាបំពេញការសន្យាសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣០ ដែលដាក់ជូនការរួមវិភាគ ទានសម្រេចដោយខ្លួនឯង ហើយជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ចំនួនបីដែលចូលរួមដំបូងគេក្នុងទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយ សមធម៌ (JETP)។ ដោយមានការគាំទ្រយ៉ាងពេញទំហឹង
ពីសហគមន៍អន្តរជាតិ យើងខ្ញុំ នឹងអាចខិតខំកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងឆាប់រហ័សរហូតដល់ ៤៣,៥% នៅឆ្នាំ ២០៣០ ហើយសម្រេចបានសមាមាត្រថាមពលកកើតឡើងវិញលើស ពី ៧០% នៅឆ្នាំ ២០៥០។ វៀតណាមកំពុងរួមជាមួយដៃគូអន្តរជាតិ កសាងផែនការ កៀរគរធនធានដើម្បីប្រកាសនៅក្នុងសន្និសីទលើកទី ២៨ របស់បណ្ដាភាគីចូលរួមអនុ សញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) ព្រម ទាំងមានបំណងចង់ប្រែក្លាយទំនាក់ទំនងភាពជាដៃគូនេះ ទៅជាគំរូ រួមចំណែកជំរុញ និន្នាការផ្លាស់ប្ដូរថាមពលដោយសមធម៌ជាសកល។ ដើម្បីអនាគតបៃតងនៃមនុស្ស ជាតិទាំងមូល សូមបង្កើនការយល់ដឹង ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងចែករំលែកការ ទទួលខុសត្រូវបន្ថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ