លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់
(VOVWORLD) - ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់អចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន ខេត្តក្រុងនានា ដើម្បីជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ ក្នុងឆ្នាំ ២០២៣។
ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។
អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អះអាងថា រដ្ឋាភិបាលបានកំណត់ថា ការជំរុញការបញ្ចេញដើមទុនវិនិយោគសាធា រណៈនៅឆ្នាំ ២០២៣ គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ គឺដាច់ឆ្នាំថវិការដ្ឋឆ្នាំ២០២៣ ខណៈ ដែលបរិមាណទុនដែលត្រូវការបញ្ចេញនៅមានច្រើននៅឡើយ។ លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ប្រកាន់ខ្ជាប់នូវស្មារតីជំនះពុះពារលើការ លំបាក ដោយយកការលំបាក និងបញ្ហាប្រឈមជាកម្លាំងចិត្ត ដើម្បីខិតខំប្រឹងប្រែង ឈានឡើង ប្ដេជ្ញាចិត្តបញ្ចេញទុនឱ្យបានយ៉ាងហោចណាស់ ៩៥% នៃផែនការដែល បានប្រគល់ជូន។ យោងតាមលោកនាយករដ្ឋមន្ត្រី បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវតែអនុវត្តន៍ការបញ្ចេញទុនវិនិយោគសាធារណៈឲ្យបានប្ដូរផ្ដាច់ និងមានប្រសិទ្ធភាព ប៉ុន្តែការជំរុញការបញ្ចេញទុនក៏ត្រូវដើរទន្ទឹមគ្នានឹងការធានាគុណភាពគម្រោង បង្ការ ប្រឆាំងអំពើពុករលួយនិងភាពខ្ជះខ្ជាយផងដែរ៕